ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ បានបញ្ជាក់ថា ” កូវីដ ដែលតា (Delta) កំពុងគំរាមកំហែងទីក្រុងភ្នំពេញ ដោយការរកឃើញជាបន្តបន្ទាប់នូវប្រភេទមេរោគកូវីដ Delta នេះ ” ។

អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រឹងនូវវិធានការបន្ទាន់មួយចំនួន ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកូវវីដ Delta នេះ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ!។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមចូលរួមអនុវត្តអោយបានត្រឹមត្រូវតាមវិធានការនានារបស់អាជ្ញាធរ។
គណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងដោះស្រាយសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកវិធានការឆ្លើយតបបន្ទាន់ ឲ្យបានទាន់ពេលវេលាទៅនឹងសភាពការណ៍ នៃការរាតត្បាតវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលបានឆ្លងចូលសហគមន៍ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូហ្សូម (Zoom) ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រត្តិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

