ភ្នំពេញ ÷ ទីស្នាក់ការរបស់ជនជាតិចិនមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់មួយចំនួន បង្កឡើងដោយឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់មានឈ្មោះប៊ិន សុិនណារុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបនាក់គ្រប់គ្រង។
យោងតាមប្រភពពីកម្មករ ដែលស្នាក់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេគេបានឃើញអណ្ដាតភ្លើងឆេះ ចេញពីអូហ្វីសនៅខាងក្នុង ស្នាក់ការរបស់ជនជាតិចិន បន្ទាប់មកពួកគេក៏បានទាញបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់មកបាញ់ពន្លត់ តែដោយស្ថានភាពអណ្ដាតភ្លេីងឆេះ កាន់តែខ្លាំងក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់។
ក្រោយពីខាងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យបានឆាបឆេះទីស្នាក់ការជនជាតិចិន នៅខណ្ឌមានជ័យ ក៏បានចេញរថយន្តចំនួន៣គ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ក្រោយបាញ់ពន្លត់ចប់ មិនមានអ្នកស្លាប់ និងមិនមាននាក់របួស រងការខូចខាតតែទូកុងតឺន័រ ធ្វើជាទីស្នាក់ការអស់មួយចំនួន៕ រក្សាសិទ្ធិដោយ៖សា មេត






