ភ្នំពេញ ÷ បុរស២នាក់បានរងរបួសធ្ងន់ ដេកដួលនៅនិងកន្លែង បន្ទាប់ពីមានហឹង្សាវាយប្រតាយប្រតប់គ្នា នៅក្នុងអគារទុកចោលឈ្មោះ វិថីពាណិជ្ជកម្មចុងសុីង។ ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០០និងនិង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ខែសីហា ឆ្នាំ២០២១ ចំណុចក្រោយចំណុចខាងក្រោយសោនក្លិប ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ពិតប្រាកដនៅឡើយ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនមួយក្រុម បានវាយប្រតាយប្រតប់គ្នា ជាមួយបុរសពីរនាក់ នៅក្នុងអគារគេទុកចោលឈ្មោះវិថីពាណិជ្ជកម្មចុងស៊ីង បន្ទាប់មកគាត់ក៏បានឃើញបុរស២នាក់ ជាអ្នករងគ្រោះបានបែកក្បាលដេកដួលនៅនិងការរ៉ូទាំង២នាក់ រងរបួសធ្ងន់ រីឯអ្នកបង្កបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល ក្រោយមកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់រួចក៏បានទាក់ទង ទៅរថយន្តសាមុយ ដើម្បីយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់សិន បន្ទាប់មកសមត្ថកិច្ចធ្វើការឡើងឆែកឆេរ នៅលើអគារទីតាំងកន្លែងកើតហេតុខាងលើ ដើម្បីស្រាវជ្រាវ តាមរកជនបង្ក យកមកចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត





