Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានកាកបាទក្រហមកម្ពុជា បញ្ជាទិញផ្លែមៀន ២១តោន ចែករំលែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានសម្រេចទិញផ្លែមៀន ចំនួន ២១តោន ពីតាមបណ្ដាខេត្តដែលដាំមៀន នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចែករំលែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

ការចែករំលែកផ្លែមៀន ជូនក្រុមគ្រូពេទ្យមានដូចតទៅ ៖

១- ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ-១៩ ចំនួន ៦តោន ,

២- មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩) ចំនួន ៥តោន ,

៣- មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩) ចំនួន ៥តោន ,

៤- ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ-១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន ៥តោន ,

គួរបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×