Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់ ខណ:រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ Detal១៧នាក់

ខេត្តកំពង់ធំ ៖ ក្រោយពីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ច្រើននាក់ តាមរយៈការធ្វើតេស្តទៅលើអាជីវករនៅផ្សារនានា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងយកសំណាកទៅមន្ទីរពិសោធន៍ប៉ាស្ទ័រនោះ រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ប្រភេទ Detal ចំនួន ១៧នាក់ ជាការគួរឲ្យព្រួយបារម្ភ។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ នៅក្នុងក្រុងស្ទឹងសែន បានធ្វើការបិទផ្សារលក់ដូរជាបណ្តោះអាសន្នចំនួន ៣ ក្នុងនោះ មានផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ហើយបានឱ្យអាជីវករទៅផ្ដល់សំណាក, ក៏រកឃើញថា មានអ្នកឆ្លងងឺកូវីដ-១៩ ជាច្រើននាក់ តាមរយៈការធ្វើតេស្ត។

ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន សូមប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់សូមកុំចេញទៅក្រៅផ្ទះ ខណៈមេរោគកូវីដ-១៩ បំប្លែងថ្មី Delta កំពុងរាតត្បាតនៅក្នុងក្រុងស្ទឹងសែន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×