Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមមិនស្តាប់! ពេលនេះ រដ្ឋបាល​ស្រុក​បាទី នឹង​ផាក​ពិន័យ​១​លាន​រៀល ចំពោះ​អ្នក​មិន​គោរព​តាម​បទ​បញ្ជា រឹង​ឈូរ​ឆរ​តាម​គ្នាទៅ​លេង​រណ្តៅរំសេវ…

ជឿជាក់ថា បងប្អូនជាច្រើន ជាពិសេសអ្នកឆ្លងកាត់ខេត្តតាកែវ បានស្គាល់ច្បាស់ហើយ «ភ្នំចំបាប់» ដែលនៅពេលនេះ បានក្លាយជាទីកន្លែងកម្សាន្តសម្រាប់ជាពិសេសយុវវ័យប្រុសស្រី នាំគ្នាទៅលេងភ្លូកទឹកភ្លូកដី បន្ទាប់ពីភ្នំមួយនេះត្រូវបានគេយកធ្វើជាអាជីវកម្មបំផ្ទុះយកថ្ម សឹងតែរលាយអស់មួយភ្នំទៅហើយ និងក៏បានក្លាយជារណ្តៅដ៏ស្រស់បំព្រង ប្រៀបដូចទឹកសមុទ្រអុីចឹង ដែលឃើញហើយពិតជាគួរឲ្យចង់ទៅទស្សនាតែម្តង។

តែដោយឡែក កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តតាកែវ បានចុះទៅហាមឃាត់ និងអប់រំផ្ទាល់តែម្តង ចំពោះអ្នកទៅលេងនៅទីកន្លែងកម្សាន្តរណ្តៅថ្មភ្នំចំបាប់​ដែលមានទីតាំងស្ថិតក្នុងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ គឺក្នុងបំណងដើម្បីទប់ស្កាត់បង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

តែទោះយ៉ាងណា ដោយសារតែហាមឃាត់មិនស្តាប់ នៅពេលនេះ អាជ្ញាធរស្រុកបាទី នឹងចេញវិធានការធម៌ក្តៅ ដោយនឹងផាកពិន័យក្នុងមនុស្សម្នាក់ ១ លានរៀល ចំពោះអ្នកដែលនៅតែរឹងទទឹងទៅកំសាន្តនៅទឹករណ្តៅថ្មភ្នំចំបាប់នេះទៀត។

ជាមួយគ្នានេះផងដែរ ក៏សូមជូនជាសារណែនាំទៅដល់បងប្អូន ដែលមានបំណងទៅលេងទឹកដ៏ស្រស់បំព្រងនេះ ឲ្យបានដឹងថា រណ្តៅភ្នំចំបាប់នេះ គឺជារណ្តៅរំសាវដែលសម្បូរទៅដោយជាតិកំបោរ និងជាពិសេសសារធាតុ តេអុិនតេ (TNT) សម្រាប់ធ្វើការបំផ្ទុះថ្ម។ ហេតុនេះ សូមស្វែងយល់ផង តើថា តេអិនតេ (TNT) ជាអ្វី? (TNT) វាគឺជាការលាយបញ្ចូល កាបូន(C) អុីដ្រូហ្សែន(H) នីត្រូសែន(N) និងអុកស៊ីហ្សែន(O) ដែលកូដវាគឺ C7H5N3O6៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×