Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកគ្មានទេ! បុរស្មោះ​ស្នេហ៍​​អៀវ​​មិត្ត​​ស្រី​​ពិការ ទៅ​ចុះ​បញ្ជី​អាពាហ៍​ពិពាហ៍​ភ្លាមៗ ក្រោយ​នាង​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ដើម្បី​បញ្ជាក់…

បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម សម្តែងការកោតសរសើរជាខ្លាំង ខណៈឃើញគាត់បានអៀវមិត្តស្រីពិការជើង ទៅចុះបញ្ជីអាពាហ៍ពិពាហ៍ ដោយមិនខ្មាសគេ ព្រោះតែគាត់ស្រឡាញ់នាងពេញក្នុងបេះដូងរបស់គាត់ ដោយមិនបោះបង់នាងឲ្យរងទឹកភ្នែក ពោលគឺនិយាយឲ្យខ្លីទៅ គឺក្តីស្រលាញ់របស់គាត់ចំពោះនារីម្នាក់នេះ មិនមិនអាស្រ័យលើ​មុខមាត់​ទ្រព្យសម្បត្តិ​និងសូម្បីតែរូបរាងរបស់នាងត្រូវបាត់បង់មួយផ្នែកក៏ដោយចុះ។

បុរសជនជាតិថៃដែលមានចិត្តស្មោះរូបនេះមានឈ្មោះ Pornthep Chanyam បានប្រាប់កាសែតក្នុងស្រុកមួយថា គាត់បានទៅចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយមិត្តស្រីពិការឈ្មោះ Petchmanee Chanyam ឬហៅ Yui រួចហើយ បន្ទាប់ពីនាងបានចាកចេញពីមន្ទីរពេទ្យភ្លាមៗ។

Pornthep ក៏បានចែករំលែកឲ្យដឹងផងដែរថា គាត់ និងមិត្តស្រី Nong Yui បានស្រឡាញ់គ្នាតាំងនៅរៀនមកម្ល៉េះ និងសន្យាថា ពេលចប់ការសិក្សា នឹងរៀបការរួមរស់នៅជាមួយគ្នាពេញមួយជីវិត។ ប៉ុន្តែ មិននឹកស្មាននៅថ្ងៃមួយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខណៈ Yui ជិះម៉ូតូទៅធ្វើការនៅសណ្ឋាគារ នាងក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ជើងឆ្វេងដ៏ធ្ងន់ធ្ងរ ហើយទីបំផុត ជើងរបស់នាងក៏ត្រូវបានកាត់ចេញត្រឹមជង្គង់។

បុរសស្មោះស្នេហ៍រូបនេះបានបន្តថា ក្រោយជើងត្រូវបានកាត់ចេញ Yui ពិតជាក្រៀមក្រំខ្លាំងណាស់ ដោយនាងយំពុំឈប់ឈរនោះទេ។ តែទោះជាយ៉ាងណា គាត់បានព្យាយាមលើកទឹកចិត្តដល់នាងគ្រប់ពេល ហើយមិនយូរប៉ុន្មាន ក្រោយនាងចាកចេញពីមន្ទីរពេទ្យ គាត់ក៏បាននាំនាងទៅចុះបញ្ជីអាពាហ៍ពិពាហ៍ភ្លាមៗ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់គាត់ ចំពោះរូបនាង គឺពិតជាធំធេងខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×