Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធឈ្លោះទាស់ជាមួយប្តី ស្រាប់តែទិញសាំងដុតផ្ទះចោល ផ្អើលពលរដ្ឋជិតខាង

ភ្នំពេញ ÷ អគ្គិភ័យ បានឆាបឆេះផ្ទះមួយកន្លែង បង្កឡើងដោយរឿងជម្លោះទាស់ទែង ប្តីប្រពន្ធ២នាក់ ដោយប្រពន្ធបានយកសាំងទៅដុតពូក បណ្តាលឲ្យឆាបឆេះផ្អើលពលរដ្ឋជិតខាង សុំអន្តគមន៍រថយន្តពន្លត់អគ្គិភ័យមកជួយបន្ទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំណុចជិតនិងស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះជាប្តីឈ្មោះ គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរ កម្មករ ។ ប្រពន្ធឈ្មោះ ជុំ រំដួល ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ អ្នកលក់ខោអាវ។ ហេតុការណ៍នេះកើតឡើង ដោយមូលហេតុ ប្រពន្ធដុតពូក។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅជាប់កន្លែងកើតហេតុ បានឲ្យដឹងថា​ដោយឃើញប្តីប្រពន្ធ២នាក់ បានឈ្លោះទាស់ទែងនិងប្រកែកគ្នាខ្លាំងៗ បន្ទាប់មកប្រពន្ធចិត្តធំ បានចុះទៅទិញសាំងចាក់លើពូក រួចបានដុតឆេះអណ្តាលភ្លើងឡើងសន្ធោសន្ធៅ បន្ទាប់់មកពលរដ្ឋជិតខាង បានទាញបំពង់ពន្លតអគ្គិភ័យបាញ់ទប់ស្កាត់ រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់។

បន្ទាប់ពីរថយន្តបង្កាពន្ត់អគ្គិភ័យ ទទួលដំណឹងថា មានឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខណ្ឌបឹងកេងកង ក៏បានចេញរថយន្តមកជួយបាញ់ពន្លត់ ចំនួន៤គ្រឿងមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយបាញ់ពន្លត់ចប់ឃើញថា មិនមានរាលដាលទៅលើផ្ទះពលរដ្ឋ ជិតខាងនោះទេ មិនមានអ្នករបួស និងមិនមានអ្នកស្លាប់ រងការខូចខាត អស់ពួក១ទាំងស្រុង និងសម្ភារមួយចំនួន។ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីធ្វើការសួរនាំបន្ត៕ រក្សាសិទ្ធិដោយ៖ សា មេត

×