Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជនជាតិកូរ៉េម្នាក់ចេញ សែកស្អុយ (គ្មានសាច់ប្រាក់) ចំនួនជាង៦ម៉ឺនដុល្លារ ប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ

ភ្នំពេញ ៖ ការប្រឈមនឹងជាជាប់ទោសទាន់នេះ បន្ទាប់ពីតុលាការបានសម្រេចឃុំខ្លួនស្រ្តី ជាជនជាប់បានធ្វើឡើងដោយ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបញ្ជូនខ្លួន កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពី « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ។

តុលាការបានបញ្ជាក់ថាស្ត្រីជនជាតិកូរ៉េជាប់ចោទរូបនេះមានឈ្មោះ CHAE HWA JUNG ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ។ ដើមបណ្ដឹងក្នុងរឿងក្ដីនេះគឺ លោក KIM GIL DONG ជាជនជាតិកូរ៉េ ។

ចំពោះអង្គហេតុដំបូងគឺក្រុមហ៊ុនH & K Partners Co,Ltd បានបញ្ជាទិញទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត ទ្វារ បង្អួច កញ្ចក់នៅក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះឈ្មោះ KIM GIL DONG ក្នុងតម្លៃទឹកប្រាក់ចំនួន ១០១ ៤០៨ ដុល្លារ ។

ប៉ុន្តែខាងភាគីជនសង្ស័យជាប្តីប្រពន្ធ មិនបានបង់ប្រាក់គ្រប់ចំនួនទេ ដោយបានបង់ប្រាក់ត្រឹមតែ៣ម៉ឺន៦ពាន់ដុល្លារតែប៉ុណ្ណោះ ដោយនៅខ្វះប្រាក់ជាង៦ម៉ឺនដុល្លារទៀត ហើយជនសង្ស័យទាំង២នាក់ បានសន្យាថានឹងសងប្រាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានចេញមូលប្បទានបត្រ ចំនួនជាង៦ម៉ឺនដុល្លារដើម្បីធានាសងចំពោះបំណុលនេះ ។

តាមព័ត៌មានបញ្ជាក់ថាប៉ុន្តែមកដល់ថ្ងៃកំណត់ ដែលត្រូវបើកមូលប្បទានប័ត្រនេះ គឺមិនមានទឹកប្រាក់នោះទេ ដោយ មានការអះអាងពីខាងធនាគារថា «មូលប្បទានប័ត្រនេះគ្មានទឹកប្រាក់ឡើយ» ហើយជនសង្ស័យទាំង២នាក់ នៅតែសន្យាថ្ងៃ នេះថ្ងៃនោះ រហូតដល់ពេលបច្ចុប្បន្ននេះក៏ នៅតែមិនព្រមសងប្រាក់ឡើយ ។

ក្នុងរឿងក្ដីនេះ ជនរងគ្រោះបានសំណូមពរឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ទៅលើជន សង្ស័យទាំង២នាក់ និងទាមទារឲ្យជនសង្ស័យ សងប្រាក់ចំនួនជាង៦ម៉ឺនដុល្លារមកវិញ ព្រម ទាំងទាមទារថ្លៃពិន័យ ចំពោះការព្រមព្រៀងនៃការសងប្រាក់ ពីការខកខានមិនបានបង់តាមកាលកំណត់គិតចាប់ពីថ្ងៃទី ១ខែ មិថុនាឆ្នាំ២០២១ ចំនួន១០០ ដុល្លារក្នុងមួយថ្ងៃតាមលិខិត សន្យារបស់ខ្លួន និង សងសំណងជំងឺចិត្ត និងសេវាផ្លូវច្បាប់ចំនួន១ម៉ឺនដុល្លារទៀត។

តាមមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់៦លានរៀល។

ក្រោយពេលចោទប្រកាន់ចៅក្រមបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន។ ហើយបច្ចុប្បន្នជនជាប់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស(ម២) រង់ចាំបើកសវនាការពេលក្រោយ។ ហើយអ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ ពីស្រ្តីជាប់ចោទជុំវិញការចោទប្រកាន់នេះ នៅឡើយទេ៕រក្សាសិទ្ធិដោយ៖ជំនោ

×