ស្ថិតក្នុងទឹកមុខដ៏ស្រពាប់ស្រពោន ជាមួយថង់ខោអាវតែមួយបង្វិច ក្មេងប្រុសម្នាក់ បានកំពុងឆក់យកទឹកចិត្តមហាជននៅក្នុងបណ្តាញសង្គម ជាមួយក្តីអាណិតអាសូរជាខ្លាំង នៅពេលបានដឹងថា ក្មេងប្រុសរូបនេះ ខ្ចាត់ព្រាត់តាំងពីក្រុងប៉ោយប៉ែត មកតាមរកបងប្រុសនៅឯទីក្រុងភ្នំពេញ ដើម្បីជាទីពឹង បន្ទាប់ពីត្រូវបានម្តាយបង្កើតចិត្តខ្មៅ ព្រោះតែមានប្តីចុង បានបណ្តេញចេញពីផ្ទះ និងគំរាមសម្លាប់ចោល បើមិនព្រមចាកចេញ។
នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lue Eang នៅមុនេះបន្តិច (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១) បានបង្ហោះឲ្យដឹងយ៉ាងថា ក្មេងប្រុសខាងលើ បានមកស្វែងមករកបងប្រុសរបស់គេ ដែលធ្វើការនៅភ្នំពេញ ដោយប្អូនប្រុសរបស់គេ ធ្វើការនៅហាងមីហិរ មានឈ្មោះថាបងប្រុស រាត្រី។
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងពីមូលហេតុថា ក្មេងប្រុសរូបនេះ ត្រូវរសាត់អណ្តែតមកដល់ភ្នំពេញ គឺដោយម្តាយមានប្តីចុង បានបណ្តេញចេញរូបគេពីផ្ទះ ហើយបើមិនចេញទេ នឹងសំលាប់ចោល ទើបគ្នារត់មកដល់ទីនេះសុំអោយគេជួយ ដោយសុំឡានគេជិះពី ប៉ោយប៉ែត មកកាន់ភ្នំពេញ ហើយទីតាំងដែលក្មួយប្រុសបានមកដល់ គឺនៅត្រង់ចំណុចស្ពានអាកាស7មករា។
តាមរយៈផុសនេះ សង្ឃឹមមានបងប្អូនជួយស៊ែរឲ្យច្រើន ដើម្បីឲ្យប្រុសរបស់គេ បានមករកប្អូនរបស់ខ្លួនផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


