Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមានការចោទប្រកាន់ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឆ្លើយតបនិងដាក់ចំៗ ទៅក្រុមហ៊ុនចំនួន ៤

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការឆ្លើយតបទៅនិងការចោទប្រកាន់របស់ក្រុមឈ្មួញ និងក្រុមហ៊ុនមួយចំនួនដែលបានចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍អនុញ្ញាត ឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លាភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារ ឡើងថ្លៃខ្ពស់ស្រេចតែចិត្ត គឺជាការមិនពិតនោះទេ។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះ ច្រើនដងហើយ ។ សំខាន់ទាក់ទងទៅនឹងតម្លៃ វាអាស្រ័យទៅលើការចិញ្ចឹមក្នុងស្រុក និងការចាត់ចែងរបស់ទីផ្សារសេរី ជាពិសេសមានក្រសួងពាណិជ្ជកម្ម គេតាមមើលជាប្រចាំ ។ ក្រសួងកសិកម្ម គ្មានសិទ្ទិទេ។

ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអាជីវករ និងក្រុមហ៊ុនចំនួន ៤ គឺក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក, ក្រុមហ៊ុន រ៉ូស៊ីតា (អអេសធី), ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក ដែលអះអាងថា ធ្លាប់ប្រកបមុខរបរអាជីវកម្ម និងជាអ្នកធ្លាប់នាំសត្វជ្រូករស់ ចូលមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា និងនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម បានធ្វើការចោទប្រកាន់ទៅលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តី ត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លារភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារ ឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។

ការចោទប្រកាន់នេះ បានធ្វើឡើងតាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងចូលដល់ការិយាល័យរដ្ឋបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមាន ប្រសាសន៍ថា “ចំពោះសត្វនេះ យើងមិនអាច ចេះតែដេញ ថ្លៃដូចផលិតផលខោអាវ ឡានអីបានទេ ពីព្រោះមានច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសរោគឆ្លងសត្វ គឺយើងមិនមែនចេះតែអនុញ្ញាតទេ ទាល់តែមានការបញ្ជាក់ផ្តល់នៅវិញ្ញាប័នបត្របញ្ជាក់សុខភាពសត្វមុននឹង ឆ្លងពីខេត្តមួយមកខេត្ត មួយឆ្លងពីប្រទេសមួយមក ប្រទេសមួយ គឺគេមានវិន័យ របស់គេ មានក្រឹត្យ ក្រមច្បាប់របស់គេ ទាំងច្បាប់ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ដែលមានអង្គការ សុខភាពសត្វ ពិភពលោកគេតាមដានមើលយើងទាំងអស់គ្នា ស្តីអំពីការអនុវត្តច្បាប់ស្តីពីការចរាចរណ៍សត្វ មិនមែននឹកឃើញស្រេចតែវាថា ដេញថ្លៃនេះ ដេញថ្លៃនោះអត់បានទេ គឺកម្រិតកំណត់នៃការចែក ចាយយើងមិនចេះយកសត្វឈឺមកចែកចាយនៅកម្ពុជាបាននោះទេ នេះជាវិធានការច្បាប់ចំពោះមុខដែលយើងកំពុងតែមាន”។

រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា “… យើងមើលប៉ុន្មាន ថ្ងៃនេះដឹងហើយ គ្រាន់តែមានបញ្ហាតិចតួចគេទប់ ស្កាត់ផ្លែតាងែនរបស់យើងមិនឲ្យ ចូលទឹកដីថៃទេ ហើយប្រជាជនបាតុកម្មមិនឲ្យ ផលិតផលថៃ ចូលកម្ពុជា ហើយក្រុមនេះគិត តែបំផុសឲ្យយកផលិតផលមកចាក់ចោលនៅកម្ពុជា ធ្វើឲ្យបាត់បង់ឱកាសមាសសម្រាប់ ប្រជាជនខ្មែរក្នុងការផលិត។ ហើយមួយថ្ងៃទៅមួយថ្ងៃសកម្មភាព របស់ខ្ញុំខំបំផុសឲ្យ ប្រជាជន ខ្មែរ ទិញផលិតផល ខ្មែរ ដែលផលិតបានដាំបានយកមកទទួលទាន កុំឲ្យប្រើប្រាស់ របស់គេដែលជាផលប្រយោជន៍សេដ្ឋកិច្ច របស់គេអ្វីដែលយើងធ្វើបាន យើង គួរតែទិញរបស់ខ្មែរ យើងបើទោះ ថ្លៃបន្តិចបន្តួច ដោយសារ កម្ពុជាមិនទាន់កែច្នៃបាន ល្អ ប្រសើរដូចជា ចំណីនៅថ្លៃជាងគេបន្តិចដោយសារភ្លើងថ្លៃតិច អីចឹងទៅវានៅកម្រិតមួយ ខ្ពស់ ចិញ្ចឹមទៅវារាងថ្លៃបន្តិច គឺមិនអាចបញ្ចុះថោកបានទេ វាអាស្រ័យ ទៅលើអ្នកចិញ្ចឹម ក្នុងស្រុកអ្នកចិញ្ចឹម ក្នុងស្រុកគឺគាត់បានត្អូញត្អែរយើងបាន ដឹងទាំងអស់សមាគមចិញ្ចឹមសត្វ គាត់ ធ្វើសន្និសីទកាសែតជាបន្តបន្ទាប់ បើសិនជាយើងមិនពុះពារខិតខំ ប្រឹង ប្រែងដោះស្រាយ ដោយខ្លួនឯងទេ បើសិនជាយើងបើកចំហរឲ្យនាំចូលនោះកម្ពុជានឹង ធ្វើខ្ញុំគេជារៀងរហូតទៅ។ នេះគឺជាអ្វី ដែលជាជំហររបស់របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ដូចជាប៉ុន្មាន ថ្ងៃនេះ យើងខំបំផុសឲ្យ ខ្មែរចេះទិញផលិតផលខ្មែរ ជាពិសេសថ្លែតាងែនមកចែក ចាយ ប្រជាជនក្នុងស្រុក ដើម្បីផលប្រយោជន៍ ប្រជាជនយើងទាំងមូលឲ្យចេះ ប្រឹងទាំងអស់នេះគ្នា នេះគឺជាចំណុចពិសេស”។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “នេះជានយោបាយរបស់ខ្ញុំកញ្ជះដាច់ថ្លៃរបស់គេ ចង់យកមកកម្ទេចនៅអ្វី ដែលជាផលិតកម្ម របស់ខ្មែរ”៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×