Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចដេញក្រប៊ួចបាន

ភ្នំពេញ ÷​ ជនសង្ស័យ២នាក់ បានជិះម៉ូតូទ្រីមសង់សេ១២៥មួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ មិនបានសម្រេច ត្រូវសមត្ថកិច្ចដេញឃាត់បានវាយខ្នោះទាំង២នាក់ រួមនឹងវត្ថុតាងម៉ូតូ១គ្រឿង។

ហេតុការណ៍ឃាត់បាននៅវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំណុចឃាត់បានជិតសាលាបឋមសិក្សាយ៉ាម៉ាមេកូ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អាលក្ខ ភេទស្រី មានទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី ១ មានឈ្មោះអូន សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅម្តុំពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី២ មានឈ្មោះខេន សុខ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់ជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ មានឈ្មោះ អាលក្ខ ភេទស្រី បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើខ្លួន បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1DH- 2223 ជិះម្នាក់ឯងធ្វើដំណើរ តាមបណ្តោយផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុ ជិតនិងមន្ទីរពេទ្យរ៉ូយ៉ាល់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២០ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IP-2967 ធ្វើដំណើរពីក្រោយនារីរងគ្រោះ ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពឈោងដៃទៅឆក់កាបូប តែមិនបានសម្រេច ស្របពេលដែលសមត្ថកិច្ចកំពុងតែល្បាត ក៏ឃើញជនសង្ស័យបានដេញពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យជិះរត់គេច រហូតដល់ផ្លូវបេតុង ជិតសាលាបឋមសិក្សា យ៉ាម៉ាមេកូ ក្នុងសង្កាត់អូបែកក្អម ត្រូវសមត្ថកិច្ចឃាត់បានទាំង២នាក់ វាយខ្នោះភ្លាមៗ បញ្ជូនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីសួរនាំឲ្យជនរងគ្រោះ ដើម្បីដាក់ពាក្យបណ្តឹង។

ក្រោយពេលនារីរងគ្រោះ បានដាក់ពាក្យបណ្ដឹងរួច ក៏សមត្ថកិច្ចបញ្ជូនជនសង្ស័យទាំងពីរនាក់ យកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំចាត់ការបន្ត ទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត

×