Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង សឹង្ហបូរី អាចសហការរៀបចំ ការប្រកួតទូកក្ដោងអន្តរជាតិ នៅខេត្តព្រះសីហនុ ចុងឆ្នាំនេះ

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានថ្លែងក្នុងពិធីសន្និបាត បូកសរុបឆមាសទី២ របស់ CAMSOC ថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសឹង្ហបូរី គ្រោងរៀបចំការប្រកួតទូកក្ដោង ជាលក្ខណៈអន្តរជាតិមួយ នាខេត្តព្រះសីហនុ នាចុងឆ្នាំ២០២៣នេះ ។

សូមបញ្ជាក់ថា នៅក្នុងបញ្ជីនៃការប្រកួតកីឡាស៊ីហ្គេមលើកទី២១ នៅប្រទេសវៀតណាម គ្មានការប្រកួតកីឡាទូកក្ដោងឡើយ ហេតុនេះកម្ពុជា និង សឹង្ហបូរី មានគម្រោងរៀបចំការប្រកួតទូកក្ដោង ជាលក្ខណៈអន្តរជាតិមួយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុនាខែធ្នូចុងឆ្នាំនេះ ។

ព្រឹត្តិការណ៍នេះ អាចនឹងមានប្រទេសចំនួនពី៧ទៅ៨ប្រទេស ក្នុងតំបន់ចូលរួម ។ នេះជាការប្រកួតមួយ ដើម្បីវាស់ស្ទង់ពីសមត្ថភាពនៃកីឡាទូកក្ដោង នៅក្នុងតំបន់ ដើម្បីឲ្យដឹងថា តើពេលនេះកីឡាទូកក្ដោងកម្ពុជា កំពុងតែឈរលើទីតាំងណា ដើម្បីបន្តជំរុញបន្ថែមនូវសមត្ថភាពរបស់អត្តពលិក ។

នេះក៏ជាការបង្ហាញពកិច្ចសហការដ៏ល្អមួយ រវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ជាមួយសហព័ន្ធកីឡាទូកក្ដោងសឹង្ហបូរី ។ សម្រាប់ប្រភេទកីឡានេះ ក្រៅពីប្រកួតនៅក្រៅស្រុកកម្ពុជា មានឱកាសតិចតួចណាស់ ដើម្បីប្រកួតនៅក្នុងស្រុក ដែលជាការប្រកួតត្រឹមកម្រិតថ្នាក់ជាតិប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ក្នុងបរិបទនៃយុគសម័យកូវីដ ១៩​ កម្ពុជា កំពុងតែជំរុញឲ្យមានសកម្មហ្វឹកហាត់ ជាលក្ខណៈប្រមូលផ្ដុំក្នុងទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានមរតកតេជោ ជាមួយនឹងការត្រៀមបញ្ជូនកីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួនប្រមាណ១៣៥រូប លើ១២ប្រភេទកីឡា នៅប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ នៅវៀតណាម ពិសេសលើកទី៣២ ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×