Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ បានស្នើសុំឱ្យអង្គការ FAO ពិចារណាលើគំរូថ្មី នៃការចិញ្ចឹមសត្វពាហនៈ និងការធ្វើកសិកម្ម ដើម្បីលើកស្ទួយជីវភាព ប្រជាសហគមន៍

spot_img

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយលោក Alexander តំណាងអង្គការ FAO នៅកម្ពុជា ជួបជម្រាបលា តាមរយៈប្រព័ន្ធអេឡិចត្រូនិច ។

លោក Alexander បានថ្លែងអំណរគុណ ដល់ក្រសួងបរិស្ថាន និងជម្រាបជូនសមិទ្ធផលសំខាន់ៗជាច្រើន ក្រោមកិច្ចសហការជាមួយកម្ពុជា និង វិស័យបរិស្ថាន លោកសង្ឃឹមថា អ្នកតំណាងអង្គការFAO ថ្មីនឹងបន្តកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណនិង ជូនពរដល់លោកAlexander ឲ្យសម្រេចបានជោគជ័យ គ្រប់ភារកិច្ចនៅកន្លែងថ្មី និងបានស្នើសុំឱ្យអង្គការ FAO ពិចារណាលើគំរូថ្មី នៃការចិញ្ចឹមសត្វពាហនៈ និងការធ្វើកសិកម្ម ដើម្បីលើកស្ទួយជីវភាព ប្រជាសហគមន៍តំបន់ការពារធម្មជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×