Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វាយរៀងផ្ទុះឆ្លងវមេរោគ Delta ឯបន្ទាយមានជ័យរកឃើញដល់ទៅ ៦៨៩នាក់ ចំណែក២ខេត្តទៀត លោតខ្ពស់គ្រាន់បើ

  • រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧២នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ១០នាក់ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ។
  • អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញមនុស្ស ចំនួន ៦៨៩នាក់ ឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំងឺមុនៗ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ចំនួន ១៩៤នាក់។
  • អាជ្ញាធរខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា គ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧១នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) , ហើយស្របពេលជាមួយគ្នានេះដែរ ក៏បានព្យាបាលឱ្យជាសះស្បើយចំនួន ២២៤នាក់។
  • ក្រឡេកទៅមើលខេត្តស្វាយរៀង ឯណោះវិញ នៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី Delta ចំនួន ២៦នាក់, ហើយអាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័ក ២១ថ្ងៃ ដើម្បីតាមដានសុខភាព៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
×