Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌលបន្សាបសារធាតុញៀន ជីវីតថ្មីភ្នំបាក់ ផ្ទុះការឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០១នាក់

ខេត្តបន្ទាយមានជ័យ ៖ មណ្ឌលបន្សាបសារធាតុញៀន ជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ទៅលើ យុវជន យុវនារីចំនួន ៦៦០នាក់ ក្នុងនោះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០១នាក់ មានស្រីចំនួន ៣០នាក់។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានឱ្យដឹងថា បានជាចាប់ផ្ដើមធ្វើតេស្តទៅលើអ្នកបន្សាបថ្នាំញៀន ដោយសារក្នុងមណ្ឌលនេះ មានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីនៃមន្ទីរម្នាក់ មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ហើយគ្រូពេទ្យជួរមុខបានមកយកសំណាក ក្នុងមណ្ឌលនេះទៅលើមន្ត្រីសមត្ថកិច្ច និងមន្ត្រីជំនាញ ចំនួន ៨០នាក់ អវិជ្ជមាន, ប៉ុន្តែអ្នកបន្សាបសារធាតុញៀន ចំនួន ៦៦០នាក់ បានរកឃើញអ្មកឆ្លងជំងឺកូវីដ-១៩ ចំនួន៦០១នាក់ ស្រី៣០នាក់។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារខាងលើ បានសម្របសម្របសម្រួលជាមួយថ្នាក់លើ ស្ថាប័នអយ្យការ និងតុលាការខេត្ត មន្ទីរសុខាភិបាល មណ្ឌលបន្សាបសារធាតុញៀនជីវិតថ្មី និងមណ្ឌលព្យបាល ដឹកអ្នកបន្សាបសារធាតុញៀនដែលមានឆ្លងកូវីដ-១៩ដូចខាងលើ តាមរថយន្តកងទ័ព , អាវុធហត្ថខេត្ត , នគរបាលខេត្ត , ពន្ធនាគារខេត្ត , ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ការឆ្លងកូវីដ-១៩ ទៅអ្នកផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×