Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ បើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ

spot_img

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ។

ក្រុមហ៊ុន រោងចក្រ សហគ្រាស អាចបញ្ជាទិញដោយចូល ទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។

ការប្រកាសលក់ Rapid Test ដោយមិនកំណត់បរិមាណនេះស្របពេល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំថ្មីមួយ ដែលតម្រូវឲ្យមានការធ្វើតេស្តរហ័សនៅតាម រោងចក្រ សហគ្រាស ហើយត្រូវការឧបករណ៍តេស្តរហ័សនេះចំនួនច្រើន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យម្ចាស់រោងចក្រសហ គ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតល្បែងជើង និងផលិតការបូបត្រូវរៀងចំការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ចំពោះកម្មករនិយោជិតទាំងអស់ឲ្យបាន២ដងមុន ដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១។

លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ សេចក្តីណែនាំពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម រោងចក សហគ្រាសនៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ថា ដោយបានលើកឡើង ថាយោងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធានការ នៃការរួមចំណែកកាត់បន្ថយកា ររីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមស្មារតី នៃយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩- របស់អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ជា ពិសេសចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយ ធំនៃជំងឺកូវីដ-១៩ បណ្តាលមក ពីមេរោគបម្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រសួងសូម ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប អនុវត្តដូចជាត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។ អាចបញ្ហាទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសលីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។

ក្រសួងបន្តថាក្នុងករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេ ខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវ វិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង កុំទៅកាន់ ទីតាំង ៣”ជ” (កន្លែងមនុស្សជួបជុំ អ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត)។

ជាមួយគ្នានោះដែរក្រសួងក៏បានលើក ឡើងថា ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខ សញ្ញាកម្មករនិយោជិតដែល បានឯកភាពគ្នា ក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោង ចក្រ សហគ្រាស នឹងអនុវត្ត តាមខ្លឹមសារសេចក្ដីណែនាំឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ.១៩នៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×