Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀងជើងចាស់គីង សូរីយ៉ា បង្ហាញតម្រុយគូស្នេហ៍ថ្មី

spot_img

ភ្នំពេញ ៖ អ្នកនាង គីង សូរីយ៉ា ដែលបានចោលអាមេរិក មកនៅកម្ពុជាជាតិខ្លួនវិញឃើញថា បានតស៊ូជាមួយសិល្បៈដោយ បានបង្ហាញមុខ និងឡើងច្រៀងតាមកញ្ចក់ទូរទស្សន៍នានា។ អ្នកនាងធ្វើឲ្យគេដឹងថា មេម៉ាយច្រើនឆ្នាំ មិនទាន់មានគូ តាំងពីនៅអាមេរិក។ ប៉ុន្តែពេលនេះ គីង សូរីយ៉ា ស្រាប់តែបង្ហាញមុខ និងបណ្តើរបុរសម្នាក់យ៉ាងត្រសងស្ទើរគ្រប់កម្មវិធីនានា។

បុរសនោះត្រូវបានប្រភពលើកឡើងថា ជាបុរសថ្មីដែលបានចូលមកស្អំបេះដូងអ្នកនាង គីង សូរីយ៉ា ឲ្យមានភាពស្រស់បំព្រង លែងនៅម្នាក់ឯងដូចមុនទៀត។ អ្នកខ្លះព្រលយពាក្យថា ជាគូស្នេហ៍របស់អ្នកនាងដែលបានត្រូវដង ត្រូវផ្លែគ្នា ហើយយល់ចិត្តគ្នា កាន់តែសុីជម្រៅ។ អ្វីដែលឡូយគឺ គីង សូរីយ៉ា បានគូថ្មីក្មេងជាងខ្លួនពិតជាសំណាង។ បើតាមគីង សូរីយ៉ា លើកឡើងថា មិនទាន់ហ៊ានអះអាងថា ជាគូថ្មីនោះទេ ដោយសុំតែជាអ្នកជិតដិតយល់ចិត្តគ្នាសិន។ បុរសរូបនេះហើយឲ្យតែទៅណាមកណា ដូចជា អង្គរក្ស អ្នកនាង ដោយសារតែស្រឡាញ់ សុខចិត្តតាមគ្រប់ទិស។

ក្រោយចប់ពីសង្គ្រាមដ៏សែនខ្មៅងងឹត របស់ពួកខ្មែរក្រហម អ្នកនាង គីង សូរិយា បានចាកចេញពីប្រទេសខ្មែរ ទៅរស់នៅសហរដ្ឋអាមេរិក ហើយក៏បានសាងគ្រួសារនៅទីនោះយ៉ាងមានសុភមង្គល ។ បន្ទាប់ពីឃ្លាតឆ្ងាយពីមាតុភូមិអស់រយៈពេលជាច្រើនឆ្នាំ នៅអំឡុងឆ្នាំ ២០១៧ តារាចម្រៀងរូបនេះ ក៏បានវិលត្រឡប់មករស់នៅលើទឹកដីកំណើតរបស់ខ្លួនវិញ ដោយហេតុថាប្រទេសខ្មែរមានការរីកចម្រើន ទំនើបស៊ីវីល័យ ជាពិសេសវិស័យសិល្បៈហាក់ជាមានសន្ទុះឡើងវិញ គួរទីមោទនៈ ដែលអាចឱ្យតារាស្រីរូបនេះបន្តអាជីពរបស់ខ្លួនបាន ៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×