Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ផ្ទុះការស្លាប់ ដោយជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង បន្ទាប់ពីឥណ្ឌូនេស៊ី

spot_img

បរទេស ៖ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក កំពុងតែចាប់ផ្ដើមផ្ទុះថ្មី នៃការឆ្លងជំងឺកូវីដ-១៩ឡើងវិញខ្លាំងជាងគេ នៅលើពិភពលោក ហើយមានអ្នកស្លាប់ច្រើន ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីឥណ្ឌូនេស៊ី។

គេហទំព័រ Worldometer បានចេញផ្សាយ នៅថ្ងៃទី១៩ ខែសីហា ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៤៩ ៩៩១នាក់ និងមានករណីស្លាប់ថ្មី ១ ០១១នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុបជាង៣៨លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៤១ ៣០២នាក់ និងមានអ្នកជាសះស្បើយ ៣០,៣លាននាក់។

ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ ប្រទេសអាស៊ានមួយនេះ មានអ្នកស្លាប់ថ្មីដោយជំងឺកូវីដ-១៩ ចំនួន១ ១២៨នាក់ និងមានករណីឆ្លងថ្មី ១៥ ៧៦៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ៣,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២១ ១៤១នាក់ និងមានអ្នកជាសះស្បើយ ជាង៣,៤លាននាក់។

ឥណ្ឌាជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនលំដាប់ទី២ នៅលើពិភពលោករកឃើញករណីឆ្លងថ្មី ៣៥ ៧៩៧នាក់ និងករណីស្លាប់ថ្មី ៥១១នាក់។ មហាប្រទេសអាស៊ីខាងត្បូងមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣២,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤៣៣ ០៦៣នាក់ និង មានអ្នកជាសះស្បើយ ជាង៣១,៥លាននាក់។

ប្រេស៊ីលជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់ទី៣ មានអ្នកឆ្លងថ្មី ៤០ ៦៩៣នាក់ និង មានអ្នកស្លាប់ថ្មី ៩៤៤នាក់។ ប្រទេសអាមេរិកខាងត្បូងមួយនេះ មានអ្នកឆ្លងសរុប ជាង២០,៤លាននាក់ ស្លាប់ ៥៧១ ៦៦២នាក់ និងមានអ្នកជាសះស្បើយជាង ១៩,៣លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតវីរុសកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២៨នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងកូវីដ-១៩សរុប ៩៤ ៥០០នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៨៧ ៩០៨នាក់។

ខាងក្រោមនេះជាតារាងប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖ ៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×