ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ ជុំវិញរឿងរ៉ាវម្ចាស់កង់បីឥណ្ឌាចិត្តស្មោះត្រង់ម្នាក់ បានយករបស់ទ្រព្យភ្ញៀវភ្លេចមានចំនួនរាប់ពាន់ដុល្លារ ដែលក្នុងនោះ កាបូប១ និងទូរស័ព្ទ២គ្រឿង ទៅប្រគល់ជូនភ្ញៀវដល់ដៃវិញ ដោយមិនឲ្យបាត់បង់សូម្បីតែមួយរៀល ហើយលោកពូម្នាក់ជាភ្ញៀវ ក៏បានជូនសារគុណដល់គាត់ចំនួន 20$ ផងដែរ។
ពិតណាស់ ជាមួយទឹកចិត្តដ៏ល្អកម្ររករបស់ម្ចាស់កង់បីរូបនេះ ឃើញថាមានបងប្អូនមហាជនយ៉ាងច្រើន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងតែម្តង។ ប៉ុន្តែ អ្វីដែលមិននឹកស្មាននោះ បែរជាមានមនុស្សហាក់មានចិត្តចង្អៀតចង្អល់ខ្លះ បាននិយាយថា គាត់ធ្វើរឿងនេះឡើង គឺគ្រាន់តែជាការសម្តែងប៉ុណ្ណោះ និងថែមទាំងនិយាយមើលងាយថា ពួកអ្នករត់កង់បីគឺសុទ្ធតែជាមនុស្សមិនល្អទៀតផង។
ក្រោយពីបានឃើញមនុស្សខ្លះបានចោទឡើងថា ជាការសម្តែង ព្រោះគ្រាន់តែយករបស់ឲ្យគេក៏ថតបង្ហោះដែរ នៅពេលនេះ សមុីខ្លួនម្ចាស់កង់បានបីបានចេញមុខឆ្លើយតបទៅកាន់អ្នកទាំងនោះ ជាពិសេសគណនីហ្វេសប៊ុកមួយឈ្មោះ សុផាត ព្រៃវែង ឲ្យបានដឹងច្បាស់ថា គាត់មិនមែនថតសម្តែងនោះទេ ព្រោះថតនេះគឺចង់បង្ហាញឲ្យអ្នកដទៃគួរចេះធ្វើអំពើល្អ កុំចង់បានរបស់ទ្រព្យអ្នកដទៃ ព្រោះថា បើសិនជារូបយើងបាត់របស់ តើយើងនឹងសោកស្តាយយ៉ាងណាទៅ?។
គាត់ក៏បានប្រាប់ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលភ្ញៀវភ្លេចរបស់ទ្រព្យនៅលើកង់បីរបស់គាត់ គឺច្រើននាក់ហើយ ក្នុងនោះមានប្អូនស្រីម្នាក់នៅព្រែកលាប បានភ្លេចទូរស័ព្ទ និងមីងម្នាក់នៅវត្តអង្គតាមិញ ក៏បានភ្លេចកាបលុយផងដែរ។
យ៉ាងណាមិញ ទាក់ទងការមិនចង់បានរបស់ទ្រព្យគេនេះផងដែរ គាត់ក៏បាននិយាយថា ឪពុកម្តាយរបស់គាត់បានផ្តាំថា «សូមកូនសាងតែអំពើល្អៗ នោះជីវិតកូននឹងតែរឿងៗល្អក្នុងជីវិត» ហើយនៅពេលគាត់តែងតែធ្វើបែបហ្នឹង (សាងតែបុណ្យ ធ្វើអំពើល្អៗបង្ហាញដល់សង្គម) គឺធ្វើឲ្យគាត់មានអារម្មណ៍ចិត្តខ្លាំង។
ជាងចុងក្រោយ គាត់ក៏សូមផ្តាំផ្ញើទៅដល់បងប្អូនអ្នកធ្វើដំណើរទាំងអស់ មុននឹងចាកចេញពីរថយន្តតាក់ស៊ី ឬ កង់បីជាដើម សូមមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការបាត់បង់។ ហើយជាមួយគ្នានេះផងដែរ គាត់ក៏បានបង្ហាញវីដេអូភស្តុតាងភ្ញៀវភ្លេចកាបូប ដែលក្នុងនោះមានទូរស័ព្ទ Oppo ១គ្រឿង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីឲ្យអ្នកចោទថាសម្តែងបានភ្លឺភ្នែក!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង