Laurie Meisak អាយុ ៥៥ឆ្នាំ បានសម្រេចចិត្តចុះឈ្មោះចូលរួមកកម្មវិធីប្រកួតសម្រស់ជាមួយនឹងកូនស្រី Amy Meisak អាយុ ២៤ឆ្នាំ ហើយប្រជាអ៊ិនធើណេត ពិតជាពិបាកបែងចែកច្បាស់ថា អ្នកណាម្តាយអ្នកណាកូន ។
ម្តាយនិងកូនសុទ្ធសឹងស្រស់ស្អាតទ្រលុកទ្រលន់ប្រៀបដូចជាបងប្អូនស្រីបង្កើត។
ដោយទទួលបានការលើកទឹកចិត្តពីបងប្អូននឹងគ្រួសារបានយកគំរូតាមកូនស្រី Amy ក៏បានទៅចុះឈ្មោះប្រឡងបវរកញ្ញា ថ្វីត្បិតតែគាត់មានកូន ៤នាក់ក្តី ប៉ុន្តែ Laurie ពុំខ្លាចក្រែងក្នុងការបង្អួតរាងរៅដ៏ទាក់ទាញក្នុងវិញ្ញាសារប្រកួត ស្លៀកឈុតងូតទឹក ហើយចុងក្រោយពិតជាអស្ចារ្យគ្រាដែលគាត់ទទួលបានគោរម្យងារជាបវរកញ្ញារងក្នុងការប្រឡង Miss Galaxy UK ។ Laurie ប្រកាសថា ខ្លួនចង់ប្រែក្លាយជីវិតខ្លួនសារជាថ្មីបំណងបញ្ជូនអារម្មណ៍បែបនេះទៅកាន់នារីគ្រប់គ្នាលើពិភពលោក។
ក្នុងវ័យ ៥៥ឆ្នាំ Laurie នៅតែមានសម្ផស្សធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំង។
នាងទទួលបានពានរង្វាន់បវរកញ្ញារង Miss Galaxy UK
កូនស្រីរបស់គាត់ Amy នេះឯងបានបង្រៀនគាត់ដើរបង្អួតរាងលើឆាក ព្រោះនាងធ្លាប់បានសម្រស់តាំងពីអាយុ ១៩ឆ្នាំ ហើយទទួលបានពានរង្វាន់បវរកញ្ញាឯក Grand International Scotland ។
ម្តាយនិងកូនសុទ្ធសឹងតែទទួលបានពានរង្វាន់
នាងពោលថា ៖ ខ្ញុំជាម្តាយរបស់កូន ៤នាក់ ។ ខ្ញុំពុំដែលនឹកគិតធ្វើបែបនេះទេ។ ជាម្តាយម្នាក់ខ្ញុំតែងស្ថិតនៅពីក្រោយលើកទឹកចិត្តកូនៗអប់រំពួកគេក្នុងអំឡុងពេញវ័យ ។ ខ្ញុំពុំដែលនឹកស្មានថា ខ្ញុំអាចក្លាយជាបែបនេះសោះ កូនស្រីរបស់ខ្ញុំមានគុណបំណាច់យ៉ាងធំចំពោះជោគជ័យដែលខ្ញុំទទួលបាន ហើយខ្ញុំចង់ប្រាប់នារីទាំងអស់គ្នាថា ៖ អ្នកទាំងអស់គ្នាសុទ្ធតែអាចធ្វើបាន! ៕ លីសា