Monday, April 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយរងផ្នែកម្នាក់ រងរបួសរលាកភ្លើងពេញដងខ្លួន ខណៈសម្រុកចូលទៅបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះ

spot_img

ភ្នំពេញ ÷ អគ្គិភ័យឆាបឆេះផ្ទះចំនួន២ល្វែងទាំងព្រឹកព្រលឹម បណ្តាលឲ្យនាយរងផ្នែកកោសល្យវិច័យ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ រងរបួសរលាកភ្លើង ខណ:ពេលដែលជនរងគ្រោះ ទាញទុយោទឹកសម្រុកឡើងចូលទៅបាញ់ទឹក ពន្លត់អគ្គិភ័យនៅជាន់ខាងលើ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៤០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ឌួង ចាន់សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ នាយរងផ្នែកកោសល្យវិច័យការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងរបួសរលាកភ្លើង លើដងខ្លួនពេលកំពុងបំពេញភារកិច្ច ជូនអង្គភាពនិងការពារបម្រើប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអគ្គិភ័យ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីពិតានជាន់ខាងលើ បណ្តាលឲ្យចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាង និងសមត្ថកិច្ចខណ្ឌបឹងកេងកង បានទំនាក់ទំនងទៅកាន់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់៣៦ឡាន ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះ២ល្វែងដែលស្តុកសម្ភារៈគ្រឿងអគ្គិសនីខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រព័ន្ធភ្លើងនៃជាន់ខាងលើ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បណ្តាលឲ្យរងរបួសនាយរងផ្នែកកោសល្យវិច័យការិយាល័យបង្ការ និងពន្លត់អគ្គិភ័យម្នាក់ និងរងការខូចខាតទ្រព្យសម្បត្តិ និងសម្ភាររបស់ម្ចាស់ផ្ទះមួយចំនួនធំផងដែរ។

ក្នុងនោះដែរ អង្គភាពសារព័ត៌មាន CEN ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន១០០ដុល្លារ ដល់ជនរងគ្រោះ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះផងដែរ។

ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់ទីតាំងឈ្មោះ Chen You Bing ភេទប្រុស អាយុ៥១ឆ្នាំមុខរបរ អាជីវករ លក់គ្រឿងអគិ្គសនី។ មូលហេតុ ឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់ ផ្ទះលែ្វង ទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ ចំនួន១លែ្វង។ ខូចខាតសម្ភារ ឆេះគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកើតខាងលើប្រហែល ៦៥%នឹងបានបណ្តាលឲ្យឆេះរោលដល់ផ្ទះចំនួន២លែ្វង។ របួសមនុស្ស ឈ្មោះ ឌួង ចាន់សត្យា ភេទ ប្រុស អាយុ ៣៣ឆាំ្ន ជាមន្រី្តអគិ្គភ័យ ។
រថយន្តការិយាល័យអគ្គិភ័យ ចំនួ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មេីនឹង ១៤៤ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម: រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានសើ្មនឹង ៦ម៉ែត្រគូប៕ រក្សាសិទ្ធិដោយ៖សួងសាម

spot_img
×