Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នជំនាញសុខាភិបាលថៃ បង្ហាញយ៉ាងច្បាស់ ពីប្រសិទ្ធភាពវ៉ាក់សាំងចិន និងអង់គ្លេស ប្រឆាំងនឹងកូវីដ

spot_img

រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ ស្ថាប័នជំនាញ នៃក្រសួងសុខាភិបាលថៃ បានមុខមកបញ្ជាក់ថា ការវ៉ាក់សាំងរបស់ចិន Sinovac មានប្រសិទ្ធភាព រហូតដល់៩៨ភាគរយ ខណៈ AstraZeneca ចាក់តែមួយដូសមានប្រសិទ្ធភាព៨៨ភាគរយ ទប់ទល់ប្រឆាំងនឹងការស្លាប់ និងរោគសញ្ញាធ្ងន់ធ្ងរ។

សារព័ត៌មាន The Nation បានផ្សាយ កាលពីថ្ងៃទី១៨ ខែសីហា ថា បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) របស់ថៃ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិន ចំនួន២ដូស មានប្រសិទ្ធភាព៩៨ភាគរយ នៅក្នុងការការពារដល់ស្លាប់ និងធ្លាក់ខ្លួនទៅមានរោគសញ្ញាធ្ងន់ធ្ងរ ដែលបង្កឡើង ដោយកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Thaweesub Sirapraphasiri ប្រធាននាយកដ្ឋាន DDC បានបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង ហៅកាត់ DDC របសថៃ កំពុងតែសិក្សាពីប្រវត្ដិ នៃការចាក់វ៉ាក់សាំងរបស់អ្នកជំនាញខាងវេជ្ជសាស្ត្រ សម្រាប់កំណត់ អំពីប្រសិទ្ធភាព នៃវ៉ាក់សាំងនីមួយៗ សម្រាប់ប្រឆាំងនឹងកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ប្រធាននាយកដ្ឋាន DDC បានបន្ថែមថា «ចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ក្រុមគ្រូពេទ្យ៣ ៩០៦នាក់ បានឆ្លងកូវីដ-១៩។ គ្រូពេទ្យប្រហែល២ ១៥៤នាក់ ក្នុងចំណោមគ្រូពេទ្យដែលឆ្លងកូវីដ-១៩ខាងលើ ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac ចំនួន២ដូស យ៉ាងតិច១៤ថ្ងៃ មុននឹងឆ្លងកូវីដ-១៩។ បើធៀបនឹងសំណាករបស់អ្នកជំងឺ៥៩៨នាក់ ដែលមិនបានចាក់វ៉ាក់សាំង ។ បើតាមការវិភាគលើសំណាកទាំងនោះ រកឃើញថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac បានបង្ហាញពីប្រសិទ្ធភាព៩៨ភាគរយ ពីការវិវឌ្ឍទៅរករោគសញ្ញាធ្ងន់ធ្ងរ ហើយការស្លាប់បង្កឡើងដោយកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ប្រធាននាយកដ្ឋាន DDC បានបន្ថែមថា ប្រសិទ្ធភាពរបស់ Sinovac នៅក្នុងការការពារការឆ្លងវីរុសកូវីដ-១៩ ជាទូទៅមានរហូតដល់៧២ភាគរយ។ ករណីនេះអាចពិចារណាបានថា វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានប្រសិទ្ធល្អសមគួរ បើទោះជាបច្ចុប្បន្នមានការរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មី Delta ក៏ដោយ ក៏វាអាចជួយការពារបានដែ។

លោកវេជ្ជបណ្ឌិត ប្រធាននាយកដ្ឋាន DDC បានបន្ថែមថា វ៉ាក់សាំងរបស់អង់គ្លេស-ស៊ុយអែត AstraZeneca វិញ មានអត្រាការពារការឆ្លង រហូតដល់៨៨ភាគរយ ក្រោយការចាក់ដូសទី១ ហើយ៩៦ភាគរយ ក្រោយចាក់ដូសទី២។ គេអាចសន្និដ្ឋានបានថា វ៉ាក់សាំង Sinovac និង AstraZeneca គឺមានប្រសិទ្ធភាព នៅក្នុងការពារការឆ្លងវីរុស ការធ្លាក់ឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ បង្កឡើងដោយកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×