Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រស់​លោកតា​អាយុ ៦៨​ឆ្នាំ ធ្វើឲ្យ​អ្នកផង​ពុំជឿ​ដោយសារ​មើល​ទៅ​គាត់​អាយុ​ប្រហែល ២០​ប្លាយ​

​ប្រសិន​បើ​គ្រាន់តែ​សំឡឹង​ពី​ខាងក្រៅ​នោះ អ្នក​ពុំ​អាច​ដឹង​ពី​អាយុ​ពិត​ឡើយ ។ លោក Hu Hai កើត​នៅ​ឆ្នាំ ១៩៥០ ។ ឪពុក​របស់​លោក​បាន​ស្លាប់​ចោល​តាំងពី​លោក​នៅ​តូច​ម្លេះ ម្តាយ​របស់​លោក​បាន​ចិញ្ចឹម​បីបាច់​បងប្អូន​របស់​លោក​ទាំង ៦​នាក់ ។ ពេល​នៅ​តូច​លោក​ចូលចិត្ត​លេង​កីឡា​ខ្លះៗ តែ​ពុំ​ដែល​ចង់​ក្លាយជា​កីឡា​អាជីប​ទេ ។

២​ឆ្នាំមុន លោក​បាន​ទទួលពានរ​ង្វាន់ “​លោកតា​ម៉ូឌែល​បំផុតសៀង​ហៃ​”

Hu Hai ត្រូវបាន​គេ​ស្គាល់​លើកដំបូង​កាលពី ២​ឆ្នាំមុន គ្រា​ដែល​លោក​ចូលរួម​ប្រកួត​វិញ្ញាសារ​ទេពកោសល្យ​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់​សៀង​ហៃ​។ គ្រា​នោះ​ឯង​ដែល​ពុំ​ត្រឹមតែ​ទស្សនិកជន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មេ​ប្រយោគ​ក៏​បើកភ្នែក​ធំៗ​ស្ទើ​ពុំ​ជឿ​ថា លោក​មាន​អាយុ ៦៦​ឆ្នាំ​ហើយ ។​

​គន្លឹះ​នៃ​ការប្រឆាំង​ភាពចំណាស់​របស់លោក​គឺ​ហាត់ Yoga តាំង​សមាធិ និង​យោលទោង​ក្បាល​ចុះក្រោម ក្នុង​១​ថ្ងៃ ៣០​នាទី ព្រោះ​ថា​វិធី​នេះ​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ បញ្ចៀស​ការ​យារ​ស្បែក ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​ការ​ជ្រុះ​សក់​។​

​អំពី​របបហូបចុក​លោក Hu Hai ចូល​បរិភោគ​អាហារ​ច្រើន​ពេល ម្តង​បន្តិចៗ ហើយ​ផឹក​វីតាមីន Collagen ។​

​យ៉ាងនេះ​ក្តី​លោក​សង្កត់ធ្ងន់​ថា កត្តា​ជួយ​ឲ្យ​លោក​រក្សា​សម្រស់​បាន​នៅ​ក្មេង​បែបនេះ​គឺ​ឥរិយាបថ​នៃ​ជីវិត លោក​ថា ខ្លួន​លោក​តែង​មាន​អារម្មណ៍​ថា ខ្លួន​ស្ថិតក្នុង​វ័យ ២០​ប្លាយ ហើយ​អារម្មណ៍​នេះ​វា​នឹង​មាន​រហូត​ដល់​ដង្ហើម​ចុងក្រោយ​។ តាម​លោក អាយុ​គ្រាន់តែ​ជា​តួលេខ​១​ប៉ុណ្ណោះ សំខាន់​បំផុត​គឺ​ខ្លួន​ត្រូវ​មាន​អារម្មណ៍​ថា​នៅ​ក្មេង​។ សួរថា ៖ អ្នក​ណា​ក៏ដោយ​ក៏​នឹង​ចាស់ គ្មានរ​បៀ​បញ្ចៀស​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ចាស់ ហើយ​អង្គុយ​រង់ចាំ​ស្លាប់​នោះ គឺ​អ្នក​ពិតជា​ចាស់​ហើយ​ទោះបី​អ្នក​កំពុង​ស្ថិតក្នុង​វ័យ ៥០​ប្លាយ ៦០​ប្លាយ​ក៏ដោយ -​លោក គូ​ហាយ ពោល​៕

×