Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ខ្លះចាក់ទៅក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះ

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បានពន្យល់លម្អិតអំពីប្រតិកម្មមួយចំនួនដែលអាចកើតមានឡើង ដោយខ្លះចាក់ទៅក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើមក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ។ លោកជំទាវ ឱ វណ្ណឌីន ថ្លែងបែបនេះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើឡើងក្រោយបញ្ចប់ពិធីប្រគល់អំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយអាយុចាប់លើសពី ១០០ឆ្នាំឡើងទៅ នៅខេត្ដត្បូងឃ្មុំ។

លោកវេជ្ជបណ្ឌិត បានថ្លែងថា ការចាក់វ៉ាក់សាំងដូសទី៣ គឺចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ផលិតនៅប្រទេសអង់គ្លេសផង និងនៅជប៉ុនផង ជាទូទៅសម្រាប់វ៉ាក់សាំងវាតែងតែមានប្រតិកម្មឆ្លើយតប ហើយក៏អាស្រ័យទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗផងដែរ ខ្លះចាក់ទៅក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើម។ នេះជាប្រតិកម្មជាធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ដ ហើយការចេញនូវសញ្ញានេះ មានន័យថា វ៉ាក់សាំងកំពុងតែធ្វើការជាមួយសរីរាង្គរបស់យើង។

រោគសញ្ញាខាងលើនេះ នឹងអាចបាត់ទៅវិញ ក្នុងរយៈពេល២៤ម៉ោង ៤៨ម៉ោង អ្នកខ្លះ៧២ម៉ោង ឬ៣ថ្ងៃប៉ុណ្ណោះ។ លើសពីនោះ ត្រូវមានការប្រយ័ត្នប្រយែង ប្រសិនបើបងប្អូនមានការថប់ដង្ហើម សូមប្រញាប់ជួបជាមួយគ្រូពេទ្យ ជួយផ្ដល់មតិយោបល់ ឬព្យាបាល កុំសំងំនៅផ្ទះ ប៉ុន្ដែមកទល់នឹងពេលនេះ មិនទាន់មានបងប្អូនយើងណាម្នាក់ មានបញ្ហានេះនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×