Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និង ណែនាំដល់ក្រុមយុវជនផ្ដាច់សារធាតុញៀន ដែលកំពុងកើតជម្ងឺកូវីដ ឲ្យបញ្ឈប់បង្កចលាចល

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ្ឌ អមដំណើរឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការណែនាំដល់យុវជន ផ្ដាច់សារធាតុញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈយុវជនទាំងនោះកំពុងតែមានការឆ្លងនូវជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា យុវជនផ្ដាច់ញៀនទាំងអស់សូមរក្សានូវរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ ហាមបង្កើតភាពចលាចល ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យជំនាញ រៀបចំចាត់បញ្ជូនអ្នកដែលមានជំងឺកូវីដ ទៅព្យាបាលឱ្យបានទាន់ពេលវេលា។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរនិងសមត្ថកិច្ចកំពុងរៀបចំដោះស្រាយជូនហើយ មិនទុកឱ្យប្អូនៗណាម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងដោយគ្មានការព្យាបាលនោះទេ។

គួរបញ្ជាក់ថា យុវជនបន្សាបសាធាតុញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានយុវជនផ្ដាច់ញៀនកើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ក្នុងនោះស្រី៣០នាក់។ បច្ចុប្បន្នពួកគេត្រូវបានអាជ្ញាធរនឹងសមត្ថកិច្ចបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់ ខ្លះត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលក្នុងក្រុងសិរីសោភ័ណ និងមួយចំនួនបញ្ជូនទៅមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×