Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត

កំពង់ឆ្នាំង ៖ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យព្រហ្មទណ្ឌ បានធ្វេីការឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌចំនួន០៤នាក់ ប្រើប្រាស់រថយន្ដ០២គ្រឿង ដឹកនាំដោយអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះសហការជាមួយកម្លាំងអ.ហក្រុងកំពង់ឆ្នាំងសរុប០៨នាក់ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ(១៣១/០២១)ចុះថ្ងៃទី២៩ កក្កដា ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ជនង្ស័យ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

បច្ចុប្បន្ន ជនត្រូវចោទត្រូវបានការិយាល័យជំនាញយកទៅធ្វេីតេស្តរកមេរោគCovid19 (លទ្ធផលអវិជ្ជមាន) និងកំពុងកសាងសំណុំរឿងបញ្ជូនទៅចៅក្រមស៊ើបសួរអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×