Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច(ក៧) ផ្ទុះអាវុធជាច្រើនគ្រាប់ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់

ភ្នំពេញ ៖ កម្លាំងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧) នៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធជាច្រេីនគ្រាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន នៅវេលាម៉ោង ២រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦អា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មាន ឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានរថយន្តចំនួន៣គ្រឿង ម៉ាកស្ដាររិច ពណ៌ស ១គ្រឿង រថយន្តម៉ាកlexus Rx330 ពណ៌ខ្មៅ ១គ្រឿង និងរថយន្តម៉ាក Ford Raptor ពណ៌ស មួយគ្រឿង ថែមទាំងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញពីទីក្រុងភ្នំពេញ ខណៈមកដល់នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្រាប់តែកម្លាំងសមត្ថកិច្ចទាំងឯកសណ្ឋាននិងស៉ីវិល ចុះមកពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ជាច្រើនគ្រាប់ រួមមានទាំងអាវុធខ្លី និងវែង តែក្នុងប្រតិបត្តិការនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ។

ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានប្រមូលគ្នាឡើងរថយន្តចាកចេញពីកន្លែងកើតហេតុភ្លាមៗ ។
ចំណែកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា ករណីនេះ គឺប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចុះចាប់ជនសង្ស័យរួមទាំងវត្ថុតាង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×