Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពការងារ បង្កបង្កើនផលដំណាំស្រូវរដូវវស្សា មានសភាពលឿនជាងឆ្នាំមុន ដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ

spot_img

ភ្នំពេញ ៖ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍លទ្ធផលការងារ បង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា ដោយស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា មានសភាពលឿនជាងឆ្នាំមុន ដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។


ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ លើការងារដាំដុះ ៖ លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦ ២៦១ហិកតា ស្មើនឹង ០,៦០% និងដោយគ្រឿងយន្តចំនួន ២ ៦៨៤ ៩២៨ហិកតា ស្មើនឹង ៩៩,៤០% លើសឆ្នាំមុន ១២៩ ៤៤៩ហិកតា។ លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០% នៃផែនការ ២ ៦០៩ ០៦៥ហិកតា លើសឆ្នាំមុន ២០៦ ៨៧០ហិកតា និងស្រូវតាមប្រភេទរួមមាន៖ ស្រូវស្រាលចំនួន ៨៩០ ៦៤៥ហិកតា លើសឆ្នាំមុន ១៧៩ ៦០០ហិកតា ស្រូវកណ្ដាលចំនួន ១ ២៨៩ ៧៦២ហិកតា លើសឆ្នាំមុន ២៧ ០៧៦ហិកតា ស្រូវធ្ងន់ចំនួន ៤៣៦ ០៩១ហិកតា លើសឆ្នាំមុន ៩ ៨៦៥ហិកតា ស្រូវចម្ការចំនួន ១៩ ៦១២ហិកតា លើសឆ្នាំមុន ១ ១១៦ហិកតា ស្រូវទ្បើងទឹកចំនួន ២២ ៦៤៦ហិកតា តិចជាងឆ្នាំមុន ១០ ៧៨៧ហិកតា។

ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាឆ្នាំ២០២១ ៖ ការងារប្រមូលផលស្រូវស្រាលដើមរដូវសម្រេចបានចំនួន ៣០២ ៣៣៧ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន។ ទិន្នផលគិតជាមធ្យម ៤,១៩៣តោនក្នុងមួយហិកតា។

ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ គឺផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៥១ ៥៣៧ហិកតា ស្មើនឹង ៩៥,៦៦ ភាគរយនៃផែនការ ៥៣ ៦៨៦ហិកតា តិចជាងឆ្នាំមុន ១៦៥ហិកតា។ ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៧៦៦ ៣៧៥ហិកតា ស្មើនឹង ៩៣,៤៦ភាគរយនៃផែនការ ៨១៩ ៩៨៩ហិកតា លើសឆ្នាំមុន ៧ ៩៤៤ហិកតា។

ស្ថានភាពប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិគិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ (បន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប) បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ ៩៤២ហិកតា ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ហិកតា និងស្តារបានចំនួន ២ ៣៧៦ហិកតា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចេញសេចក្តីសន្និដ្ឋានថា រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើន ផលដំណាំស្រូវរដូវវស្សា មានសភាពលឿនជាងឆ្នាំមុន ដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×