Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង រកប្រាក់ចំណូលបន្ថែម ពីប្រពៃណីតម្បាញកន្ទេលចចូត

spot_img

ខេត្តកំពត ៖ ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។

សូមបញ្ជាក់ថា ប្រជាសហគមន៍ បានចេះរបៀបត្បាញម៉ូតទំនើបទាន់សម័យ ជាគោម តាមម៉ូត តាមទំហំខ្នាត តាមតម្រូវការអតិថិជន ហើយចំណេះជំនាញទាំងនេះបានមកពីការបង្ហាត់បង្រៀនពីអង្គការមូលនិធិសត្វក្រៀលអន្តរជាតិ ក្រោមគម្រោងលើកស្ទួយជីវភាពសហគមន៏ផ្សារភ្ជាប់ជាមួយការអភិរក្ស។

តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រង តំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការ នាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×