លោក Zhong Quanbin គ្រូបង្រៀនវ័យក្មេងម្នាក់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Shude របស់តៃវ៉ាន់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអុីនធើរណេត ដោយសារតែភាពដ៏អស្ចារ្យនៃគំនូរពណ៌នាអំពីកាយវិភាគសាស្ត្រយ៉ាងលម្អិតរបស់គាត់ នៅលើក្តារខៀន។
ដោយគ្រាន់តែប្រើបន្ទាត់ និងដីស ដ៏សាមញ្ញប៉ុណ្ណោះ លោក Zhong Quanbin អាចបង្កើតគំនូរកាយវិភាគនៅលើក្តារខៀន ដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះថាបានពិពណ៌នាយ៉ាងលម្អិតអំពីរចនាសម្ព័ន្ធឆ្អឹងរបស់មនុស្សទាំងមូល ទៅនិងសរីរាង្គកាយនីមួយៗ ដូចជា ភ្នែកមនុស្សដែលមើលឃើញពីមុំផ្សេងៗគ្នា ដែលនេះសបញ្ជាក់ឲ្យឃើញថា គ្រូវ័យក្មេងរូបនេះ ពិតជាមានការយល់ដឹងយ៉ាងច្បាស់ អំពីកាយវិភាគសាស្រ្តរបស់មនុស្ស និងក៏ដូចមានទេពកោសល្យពីកំណើតក្នុងការគូរគំនូររបស់គាត់ផងដែរ។
តែយ៉ាងណា បើទោះបីជាស្នាដៃសិល្បៈលម្អិតភាគច្រើនរបស់គាត់ ផ្តោតលើរាងកាយមនុស្សក៏ដោយ ប៉ុន្តែ Zhong Quanbin មិនបង្រៀនពីកាយវិភាគសាស្ត្រមនុស្សទេ។ តែគាត់បង្រៀនគំនូរជីវចល និងជំនាញគូររូប នៅនាយកដ្ឋានរចនាទំនាក់ទំនងចក្ខុនៅសាកលវិទ្យាល័យ Shute ។ ហើយជាមួយស្នាដៃការងារដ៏ពូកែទាំងនេះរបស់គាត់ ត្រូវបានសាលាវេជ្ជសាស្រ្តជាច្រើន ហៅឱ្យធ្វើការទាំងនៅតៃវ៉ាន់ ចិន និងជប៉ុន ដើម្បីបង្រៀនសិស្សអំពីរបៀបគូររាងកាយមនុស្ស។
Zhong បាននិយាយថា «បាទយើងមានសៀវភៅសិក្សា។ ប៉ុន្តែយើងមិនមើលវាទេ តែយើងអាចគូរវា។ និស្សិតដែលរៀនជំនាញនេះមិនអាចរៀនបានទេ ដោយគ្រាន់តែមើលរូបភាពនៅលើសៀវភៅ។ ផ្ទុយទៅវិញ យើងរៀននៅពេលគូរអ្វីមួយ។ នៅក្នុងថ្នាក់របស់ខ្ញុំសិស្សត្រូវគូរនូវអ្វីដែលខ្ញុំកំពុងបង្ហាញនៅលើក្ដារខៀន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង