ក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា សម្រេចបិទទីតាំងមន្ទីរសម្រាកព្យាបាល សម្ភព ” ច័ន្ទកាពូន ” ស្ថិតនៅ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ជាបណ្ដោះអាសន្ន ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត ក្រោយពីរកឃើញមានអ្នកផ្ទុកកូវីដ-១៩ជាបន្តបន្ទាប់។
ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តមានវិធានការដូចខាងក្រោម ៖
១- ហ៊ុមព័ទ្ធទីតាំង មន្ទីរសម្រាកព្យាបាល សម្ភព ” ច័ន្ទកាពូន ” ផ្អាកសកម្មភាពអាជីវកម្ម និងហាមចេញចូល ,
២- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ,
សូមបញ្ជាក់ថា ការបិទខ្ទប់មន្ទីរសម្រាកព្យាបាល សម្ភព ” ច័ន្ទកាពូន ” នេះ អនុវត្តន៍ចាប់ពីម៉ោង ១០៖៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២0២១ រហូតដល់មានសេចក្ដីសម្រេចថ្មី៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







