Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលស្រូវនៅខេត្តបន្ទាយមានជ័យធ្លាក់ចុះ ខណៈកសិករត្អូញថា ជី ថ្នាំ និងពូជស្រូវ មិនមានការចុះថ្លៃ

បន្ទាយមានជ័យ ៖ កសិករឈ្មោះ ផេង វឌ្ឍនា រស់នៅភូមិអន្លុងថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការធ្វើស្រែឆ្នាំនេះ ដោយសារតែមានទឹកស្រោចស្របគ្រប់គ្រាន់ ធ្វើឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់ តែអ្វីដែលជាបញ្ហាសម្រាប់កសិករនោះ គឺ តម្លៃស្រូវឆ្នាំនេះបានធ្លាក់ចុះថោក។



កសិកររូបនេះ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ការធ្លាក់ចុះតម្លៃស្រូវ ដែលធ្វើឱ្យកសិករមិនចំណេញ គឺជារឿងមួយ , ឯរឿងមួយទៀត គឺ ការធ្វើស្រែ ត្រូវចំណាយគ្រប់សព្វ ទាំងការភ្ជួររាស់, ជី, ថ្នាំ និងពូជស្រូវ ជាដើម ប៉ុន្តែបើតម្លៃស្រូវចុះថោក តើបានអ្វីចំណេញ? បើតម្លៃជី, ថ្នាំ និងពូជស្រូវ ចុះថោកដូចគ្នាដែរនោះ មិនជាបញ្ហាប៉ុន្មានទេ កសិករអាចទូទាត់ការចំណាយបាន។

សូមបញ្ជាក់ថា ស្រូវសើមប្រភេទ៥៤ មានតម្លៃ៥៤០០បាត (លុយថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៧៥០០បាត (លុយថៃ)ក្នុង១តោន, ខុសគ្នាកាលពីឆ្នាំទៅ គឺស្រូវសើមប្រភេទ៥៤ មានតម្លៃ ៦២០០បាតក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨២០០បាតក្នុង១តោន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN