Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់អំណោយជាស្បៀង និងថវិកា ដល់ក្រុមគ្រូពេទ្យដែលឆ្លងជំងឺកូវីដ-១៩

ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បាននាំអំណោយ និងស្បៀង ព្រមទាំងថវិកាមួយចំនួន ផ្ដល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃស្រុកប្រតិបត្តិស្វាយទាប ចំនួន ២២នាក់ និងស្រុកប្រតិបត្តិជីភូ ចំនួន ១២នាក់ ដែលឆ្លងជងឺកូវីដ-១៩ ក្នុងបេសកម្មប្រកបដោយគ្រោះថ្នាក់នៃបរិបទកូវីដ-១៩។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកចែកអំណោយទាំងនេះផ្ទាល់បានថ្លែងថា ក្រុមគ្រូពេទ្យទាំងនេះ បានខិតខំប្រឹងប្រែង និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលផ្តល់ជូនគ្រូពេទ្យខាងលើ ក្នុងម្នាក់ៗទទួលបាន មី ១កេស, ទឹកផ្លែឈើ១កេស, ទឹកដោះគោឆៅ១ឡូ , ស្ករស១គីឡូក្រាម, ទឹកសុទ្ធវីតាល់ ១កេស , អាល់កុល ៥លីត្រ សាប៊ូប្រូធិច ៥ដុំ , ម៉ាស់១០០ និងថវិកា ១លានរៀល។ ស្របពេលជាមួយគ្នានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដល់អំណោយជា ស្បៀង និងថវិកាតាមរយៈ លោកប្រធានមន្ទីរសុខាភិបាលដល់ក្រុមគ្រូពេទ្យជួរមុខផ្សេងទៀតដែលប្រតិបត្តិក្នុងខេត្តស្វាយរៀង ហើយទើបតែជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៦២ នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×