ភ្នំពេញ ៖ លោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំមួយ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បជំរុញឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេង វាយជួង ទូងស្គរ កងរំពង ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យបន្ដប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩។
ការវាយជួង ទូងស្គរ នៅគ្រប់វត្តអារាម នឹងប្រព្រឹត្តធ្វើឡើងនាវេលាម៉ោង ៦និង០០ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ , ហើយថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្ដល់កិត្តិយស ថ្លែងសុន្ទរកថា ក្រោមប្រធានបទ ” សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស ” ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
- សូមអានសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា ដូចខាងក្រោម ÷












