Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយជា hotgirl លើ Instgram មាន​អ្នក​តាម​ដាន​រាប់​ម៉ឺន​នាក់ ដោយ​សារ​សក់​វែងដ៏​ស្រស់​ស្អាត​ ប្រវែង​រហូត​ដល់​ទៅ….

នាង Alla Perkova ជាតារាសម្តែង និងជាពិធីករទូរទស្សន៍មកពីទីក្រុង Odessa ប្រទេសអ៊ុយក្រែន គឺទទួលបានអ្នកតាមដានជិត ៤ ម៉ឺននាក់ នៅលើ Instagram ដោយសារសក់ដ៏វែងអន្លាយរបស់នាងប្រវែងរហូតដល់ ១.៦៣ ម៉ែត្រ។

Alla បានចែករំលែកឲ្យដឹងថា ម្តាយរបស់នាងដែលមានឈ្មោះថា Maria មានសក់ត្រឹមចង្កេះ ហើយនាងតែងតែមានអារម្មណ៍ថា ម្តាយពិតជាស្រស់ស្អាតណាស់ និងមានមន្តស្នេហ៍ជាមួយសក់ដ៏វែងអន្លាយនេះទៀតផង។ ហេតុដូច្នេះ នាងក៏ទុកសក់របស់នាងឲ្យវែងដូចម្តាយដែរទៅ។ មានមនុស្សជាច្រើនគិតថា ទុកសក់វែងពេកនឹងពិបាក មិនស្រួលនោះទេ ប៉ុន្តែ សម្រាប់ Alla គឺធម្មតា ហើយនាងតែងតែកក់សក់ជារៀងរាល់២ថ្ងៃម្តង។

Alla បាននិយាយថា “តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែចូលចិត្តសក់វែង និងមានសុខភាពល្អ។ ម្តាយរបស់ខ្ញុំតែងតែពាក់សក់វែងដល់ចង្កេះ។ ខ្ញុំក៏ចង់បានសក់បែបនេះដែរ។ ម្តាយរបស់ខ្ញុំ គឺជាម៉ូដែលសម្រស់។ នៅពេលសក់ខ្ញុំវែង ខ្ញុំមិនគិតថា សក់របស់ខ្ញុំវែងដូចពេលនេះទេ។ សម្រាប់ខ្ញុំ អារម្មណ៍នៃការមានសក់វែង គឺដូចជាមិនមានបញ្ហាអ្វីទេឥឡូវនេះ។ ខ្ញុំកក់សក់រៀងរាល់ពីរថ្ងៃម្តង ហើយខ្ញុំគ្រាន់តែប្រើសាប៊ូកក់សក់ធម្មតារបស់ខ្ញុំប៉ុណ្ណោះ”។ នាងបន្ថែមថា “ខ្ញុំក៏ប្រើក្រែមលាបសក់ម្តងម្កាលដែរ ប៉ុន្តែមិនញឹកញាប់ទេ ហើយខ្ញុំមិនដែលកាត់ចុងសក់របស់ខ្ញុំទេ ព្រោះខ្ញុំមិនចង់ឱ្យសក់ខ្ញុំមើលទៅដូចជាសក់ពាក់”។

តារាសម្តែងវ័យ ៣៧ ឆ្នាំ រូបនេះ នៅបានចែករំលែកឲ្យដឹងទៀតថា នាងមានមោទនភាពខ្លាំងណាស់ ចំពោះសក់ធម្មជាតិទាំងស្រុងរបស់នាង។ នាងមិនដែលប្រើផលិតផលបណ្តុះសក់ណាមួយឡើយ ហើយអរគុណចំពោះសក់ដ៏ស្រស់ស្អាតរបស់ខ្លួនឯងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×