វីដេអូនេះ ថ្វីបើកើតមានយូរមកហើយក្តី តែវានៅតែទទួលការចាប់អារម្មណ៍ និងចែករំលែកសារជាថ្មី ផ្ទុះសំណើចកក្រើកបណ្តាញសង្គម ។ ដោយឃ្លីបនេះ បានបង្ហាញឲ្យឃើញស្ត្រីរកស៊ីបម្រើផ្លូវកំសាន្ត១ក្រុម នាំគ្នាផ្តល់មេរៀនដល់ជនបរទេសឥតរបៀបម្នាក់ ដែលបានលូកលាន់មកលើមិត្តភក្តិរបស់ពួកគេ ស្ថិតនៅឯតំបន់ក្លឹបកំសាន្តមួយកន្លែងក្នុងទីក្រុង Pattaya ប្រទេសថៃ ។
Pattaya គឺជាទីក្រុងមួយ ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសថៃ ដែលជាទីកន្លែងដ៏ល្បីមួយ ប្រជុំទៅដោយភ្ញៀវទេសចរបរទេស មកពីទូទាំងពិភពលោក ដើម្បីលំហែកាយនៅឆ្នេរសមុទ្រ, ឡើងផ្សារល្បីៗ និងទៅកម្សាន្តសប្បាយនៅក្លឹបរាត្រី ។
ខណៈដែលទីក្រុងនេះ ជាគោលដៅសម្រាប់ការសប្បាយ នោះ Pattay ជាទីកន្លែងមួយដែលមនុស្សប្រហែល១នាក់ ជាពិសេសស្រី្តរកស៊ីផ្លូវកំសាន្ត ដែលរំពឹងមានចរិតស៊ីវិល័យពីភ្ញៀវទេសចរ ។
ទោះយ៉ាងណា មិនមែនឃើញប្រសេចប្រសាចដូចហ្វូងគោ ដែលចេះតែប៉ះពាល់ លូកលើលូកក្រោមតាមចិត្តបានស្រេចតែអំពើចិត្តឡើយ ពុំនោះសោតនឹងរង…ភាពអាម៉ាស ពីស្រីៗទាំងនោះពុំខាន ។
ជាក់ស្តែង ជនបរទេសម្នាក់ដែលបានព្យាយាមលូកលាន់កេរ្តិ៍ខ្មាស់ស្រីស្រស់ម្នាក់ ក្នុងចំណោមស្រីៗទាំងសិចស៊ីទាំងនោះ ដែលជាហេតុធ្វើឲ្យនាងផ្ទុះកំហឹងយ៉ាងខ្លាំង និងរោវែ១ជើងកណ្តាលទ្រូងដាច់ផ្ងារទូងតែម្តង ។ មិនត្រឹមតែប៉ុណ្ណឹង គ្នីគ្នារបស់នាង ក៏បានព្រួតវាយ១ដៃ១ជើងយ៉ាងសាហាវឡើងអនចង់ ដើម្បីផ្តល់មេរៀនដល់បុរសនេះ កុំចេះតែហ៊ានថ្ងៃក្រោយ ៕ ចន្ទី