Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំរូណាស់! រកស៊ីតស៊ូជាមួយគ្នា​តាំង​ពីបាត​ដៃ​ទទេ រហូត​មាន​ថ្ងៃនេះ ក៏​នៅ​តែ​សាមញ្ញ ពិសេស​ស្នាម​ញញឹម​រក​គ្នា គឺថា…

ជាការពិតណាស់ ភាពជោគជ័យ និងពិសេសថែមទាំងទទួលបានសុភមង្គល ក្នុងគ្រួសារ គឺមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ជីវិតគូនីមួយៗ។ ក្នុងនោះ គូខ្លះទម្រាំមានថ្ងៃនេះ ពោលគឺមានមុខមាត់ខ្ពង់ខ្ពស់នៅក្នុងសង្គម គឺបានឆ្លងកាត់ជីវិតតស៊ូប្តីប្រពន្ធយ៉ាងលំបាកជាមួយគ្នា តាំងពីបាតដៃទទេ។

តួយ៉ាង ដូចប្តីប្រពន្ធមួយគូនេះជាគំរូ គឺពួកគាត់ទទួលបានការកោតសរសើរ ពីញាតិជិតខាងជុំវិញជាខ្លាំង ដែលមិននឹកស្មានដល់ថា ពួកគាត់ទទួលបានជីវិតដ៏ជោគជ័យ និងពោរពេញទៅដោយសុភមង្គលក្នុងគ្រួសារ ព្រោះត្រឹមជាអ្នកធ្វើចំការប៉ុណ្ណោះ។

លោកពូជាប្តី ត្រូវបានដឹងថា បានវិវត្តខ្លួនក្លាយជាមន្ត្រីរាជការ ខណៈប្រពន្ធរបស់គាត់ ក៏នៅតែជាអ្នកធ្វើចំការដដែល។ តែទោះយ៉ាងណា ប្តីប្រពន្ធពួកគាត់ គឺនៅតែមានជីវិតដ៏សាមញ្ញ និងពោរពេញសុភមង្គលជាមួយគ្នា ពោលគឺនៅមិនឆ្ងាយពីចំការឡើយ ព្រោះថាចំការនេះហើយ ដែលធ្វើឲ្យពួកគាត់ជម្រុញកូនៗបានរៀនសូត្រខ្ពង់ខ្ពស់ មានការធ្វើការងារធ្វើល្អៗគ្រប់ៗគ្នា។

លោកពូ និងអ្នកមីង ក៏ត្រូវបានដឹងថា បានរៀបការជាមួយគ្នា អស់រយៈពេល ៣២ ឆ្នាំ មកហើយ និងមានកូនចំនួន៤នាក់ (ប្រុស១នាក់ និងស្រី៣នាក់) និងព្រមទាំងចៅ ៣ នាក់ ផងដែរ។

ហេតុនេះ សូមជីវិតគូដទៃ គួរយកគំរូតាមពួកគាត់ ព្រោះថា អ្នកខ្លះមានការងារធ្វើខ្ពង់ខ្ពស់ ភ្លេចប្រពន្ធភ្លេចកូន ភ្លេចគ្រាក្រលំបាកជាមួយគ្នា ព្រោះតែឈ្លក់វង្វេងនិងស្រា ស្រី ល្បែង… មិនគិតពីប្រពន្ធកូន ដែលនាំឲ្យជីវិតគ្រួសារតែងតែជួបរឿងបាក់បែក វិនាសហិនហោចខ្លោចផ្សារ រហូតអ្នកខ្លះធ្លាក់ខ្លួនដល់ចំណុចសូន្យក៏មាន ជាពិសេសគឺត្រូវចេះដាក់ខ្លួន មិនថាការងារនោះជាអ្វី ទើបជីវិតទទួលបានសុភមង្គល និងមានតម្លៃជាមនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×