Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមន្ត្រីយោធាម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងលិខិតសាធារណៈ និង ប្រើប្រាសលិខិតសាធារណៈក្លែង!!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ នេះ បានសម្រេចឃុំខ្លួនមន្ត្រីយោធាម្នាក់ នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងលិខិតសាធារណៈ និង ប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០២០។

យោងតាមដីការបស់តុលាការបានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ហាក់ ឈាងលី ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាមន្ត្រីយោធា និងមុខរបរមួយទៀត ជាអ្នកទិញ-លក់ និងជួលបញ្ចាំរថយន្ត ដែលមានទីតាំងស្ថិតនៅ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឈ្មោះ ហាក់ ឈាងលី ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ« ក្លែងលិខិតសាធារណៈ និង ប្រើប្រាស់លិខិតសាធារណៈក្លែង» តាមបញ្ញតិ្តមាត្រា ៦២៩ និង ៦៣០ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ និងដែលអាចប្រឈមនឹងជាប់ពន្ធនាគារ ចន្លោះ ពី ០៥ ទៅ ១០ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាពនោះ។

ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៨ ខែ សីហា ឆ្នាំ ២០២១ ដោយកម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ យោងតាមដីកាបញ្ជារឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងបុរសម្នាក់ របស់អតិថិជនជាដៃគូ ក្នុងមុខរបរជំនួញ ទិញ-លក់រថយន្តដូចគ្នា ដែលជាភាគីដើមចោទ នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ៕ រក្សាសិទិ្ធដោយ ចន្ទាភា

×