Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបម៉ាកJeep បើកលឿនពេកមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្តតាកូម៉ា ចតនៅមុខផ្ទះ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ÷ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Jeep មួយគ្រឿង បើកលឿនពេកមិនប្រយ័ត្ន បានរេចង្កូតទៅបុករថយន្ត តាកូម៉ាពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង ៣០ នាទីយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតគេបានឃើញរថយន្តម៉ាកតាកូម៉ាពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2B-7785 ចតនៅមុខផ្ទះ ខណៈមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកJeep ស៊េរីទំនើបពណ៌ខ្មៅពាក់ផ្លាកលេខ S.8808 .S ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតទៅបុកពីក្រោយរថយន្តតាកូម៉ាពេញទំហឹងបណ្តាលឲ្យរថយន្តតាកូម៉ា រងកាខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កទៅប៉ះពាល់ដល់មនុស្ស រងការខូចខាតសម្ភារទាំងសងខាង។

បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីរថយន្តបង្ក គាត់ក៏ចូលទៅសម្របសម្រួល ព្រមសងជាសំណងទៅលើរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត

×