ភ្នំពេញ ៖ រយៈពេល២សប្តាហ៍ចុងក្រោយនេះ គឺជាពេលវេលាដ៏មមាញឹម សម្រាប់ក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) ហើយត្រឹមតែម្សឹលមិញនេះ ក៏បានធ្វើការស៊ើបអង្កេត ទៅលើការស្លាប់របស់កុមារអាយុ ២២ខែម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល១០ថ្ងៃមុន។ ជាអកុសល នេះក៏ជាករណីដ៏កម្សត់ និងអភ័ព្វមួយទៀត។

បើតាមរបាយការណ៍របស់អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២១នេះ បានបញ្ជាក់ថា ដូច្នេះជាម្តងទៀត សូមអរគុណទៅដល់បុរស និងនារីគ្រប់រូបនៃក្រុមការងារដែលមានភាពប្តេជ្ញាបំផុត ដែលខ្ញុំធ្លាប់ដឹកនាំ គឺក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU)។ ក្រុមការងារទាំង២ គឺធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ ហើយធ្វើការឆ្លើយតបទៅលើគ្រប់ករណីឃាតកម្ម ទៅលើកុមារទូទាំងប្រទេសកម្ពុជា។
ប្រភពដដែល បានបន្តថា មកដល់ពេលបច្ចុប្បន្ន យើងបានចូលរួមស៊ើបអង្កេត ទៅលើលើសពី ២៥០ករណីឃាតកម្មទៅលើកុមារ ហើយបានជោគជ័យ ក្នុងការឃាត់ខ្លួនជនល្មើសដល់ទៅ ៩៣% និងមានអត្រាផ្តន្ទាទោសដល់ទៅ ៩៨%។ នេះជាការខឹតខំយ៉ាងអស្ចារ្យពីក្រុមការងារដ៏អស្ចារ្យ។ សូមអរគុណចំពោះគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានធ្វើដើម្បីផ្តល់យុត្តិធម៌ និងធ្វើជាសំឡេងរបស់ជនរងគ្រោះដែលគ្មានសំឡេងពីមុនមក។

នេះជាការធ្វើការដ៏អស្ចារ្យដោយក្រោមការងាររបស់ អង្គភាពការពារកុមារ (CPU) និងស្ថាប័នដៃគូររបស់យើង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ស្នងការដ្ឋាននគរបាល គ្រប់បណ្តារាជធានី/ខេត្ត, ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តទូទាំងប្រទេស។ ដោយមានការសហការ និងការគាំទ្រនេះ ទើបយើងអាចទទួលបាននូវភាពជោគជ័យ ដូចខាងលើបាន៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ



