ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អៀ ម៉េងលិ ចេញមុខបដិសេធ ដំណឹងបែកបាក់គូស្នេហ៍

ភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តសម្ញែងភាពសុិចសុីនាង អៀ ម៉េងលិ បានចេញបដិសេធ នូវដំណឹងដែលបានផ្សព្វផ្សាយថា នាងបែកបាក់គូស្នេហ៍ ខណៈពេលពួកនាងទាំងពីរមិនបានដឹងខ្លួន។
ការចេញមកធ្វើការបដិសេធ របស់តារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ ហ្វេសប៊ុករបស់នាងត្រូវបានគេHack នឹងបានបង្ហោះរឿងមិនពិតមួយចំនួន ដោយនៅក្នុងនោះក៏មានបង្ហោះថា នាងបានបាក់បែកពីគូស្នេហ៍ផងដែរ។

ដំណឹងនេះ ក៏ត្រូវបានផ្សាយ តាមបណ្តាញសារព័ត៌មាន នៅក្នុងស្រុកមួយចំនួនផងដែរ។
យ៉ាងណា អៀ ម៉េងលិ បានប្រញ៉ាប់ប្រញ៉ាល់ ចេញមុខមកធ្វើការបដិសេធភ្លាមៗ ក្រោយពេលដែលនាង បានយកមកវិញ នូវហ្វេសប៊ុកដែលបានHackនោះ។

អៀ ម៉េងលិ បានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់ខ្លួនថា បញ្ជាក់ខ្ញុំមួយសកល (ឈ្មោះសង្សាររបស់នាង) គឺមិនបានបែកគ្នាទេ ពួកយើងនៅដដែល។
នាងបញ្ជាក់ថា មានជនខិលខូចHack Acc ខ្ញុំ រួចយកបង្ខូចឈ្មោះនិងសង្សាខ្ញុំ។ ខ្ញុំក៏យកបានវិញរួចលុបចោល តែខ្ញុំខ្ចិលផុសប្រាប់ថាមានអ្នកHack ព្រោះគិតថាបានAcc មកវិញហើយៗណាមួយ ក៏ផុសបានតែតិចនាទីក៏គិតថាមិនអីតែសុំបងៗព័ត៌មានសុំឈប់បន្តផុសទៅ។

ជាការកត់សម្គាល់តារាសម្តែងនាង អៀ ម៉េងលិ គឺជាតារាសម្តែងមួយរូប ដែលនិយមការស្លៀកពាក់បែបស៊ិចសុី មិនចាញ់តារាខ្មែរមួយចំនួន ដែលចូលចិត្តភាពសុិចសុីដូចគ្នានោះឡើយ។
តារារូបនេះក៏ទើបតែទទួលការរិះគន់ ពីមហាជនយ៉ាងចាស់ដៃផងដែរ ក្នុងពេលដែលនាងបានlive ផ្សព្វផ្សាយលក់ និងរកទីផ្សារឲ្យក្រុមហ៊ុនលក់ផ្ទះបុរីមួយ។
ការរិះគន់នោះបានកើតចេញដោយសារតែនាង បានគ្រងសម្លៀកបំពាក់មួយឈុត យ៉ាងសុិចសុីដែលមើលទៅមិនសមភ្នែក។
តែយ៉ាងណា ក្រោយការរិះគន់នោះ អៀ ម៉េងលិ ក៏ចេញមកសុំទោស ខណៈពេលនាងក៏បានធ្វើការវាយបក ចំពោះមហាជនមួយចំនួន ដែលបានរិះគន់នាង ក្នុងន័យជាន់ពន្លិចផងដែរ៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម