ខេត្តកណ្ដាល ៖ មន្ដ្រីកម្លាំងនគរបាលខេត្តកណ្តាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៧ នាក់ ពីបទល្មើស ការរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅផ្ទះរបស់ឈ្មោះ រី ចាន់ណែត ស្ថិតនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី ២០ ខៃ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១៧ និង ០០ នាទី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៧នាក់ មានឈ្មោះ ទី១-ឈ្មោះ ហៀង សាហាវ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាជោ ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល។ ទី ២/ឈ្មោះ រី ចាន់ណែត ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាជោ ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។ ទី ៣/ឈ្មោះ ជ័យ ចម្រើន ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ស្វាយជ្រុំ ឃុំ ស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល។ ទី ៤/ឈ្មោះ នៅ រាជនី ភេទ ស្រី អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាស្គរ ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។ ទី ៥/ឈ្មោះ ហេង ចិត្រា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ក្តីកណ្តាល ឃុំ សារិកាកែវ ស្រុកល្វាឯមកណ្តាល។ ទី៦/ឈ្មោះ មឿន រតនា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានី ភ្នំពេញ និងទី ៧/ឈ្មោះ ហេង ចិត្រា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ ក្តីកណ្តាល ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។
ជនសង្ស័យចំនួន ០៧ ត្រូវបានឃាត់ខ្លួនពីបទ ប្រើប្រាស់ និងចែកចាយ នូវសារធាតុញៀន ។

សមត្ថកិច្ចបានបព្ចាាក់ថា វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន ម្សៅក្រាមពណ៌សថ្លាជាសារធាតុញៀន ចំនួន០៣កញ្ចប់តូច,
ទូរស័ព្ទចំនួន០១ គ្រឿង ម៉ាកNokia 105 ។ សម្ភារសម្រាប់ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវ ៕
រក្សាសិទ្ធ ដោយចន្ទា ភា


