Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនយុវជនម្នាក់ពាក់ព័ន្ធការជួញដូរថ្នាំញៀនជាង១គីឡូក្រាម នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ ២០២១ បានសម្រេចឃុំខ្លន យុវជនត្រូវចោទម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីចាំសវនាការ កាត់ទោស តាមនីតិវិធីច្បាប់ ជាប់នឹងពាក់ព័ន្ធនឹងករណី រក្សាទុក ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនជិត ២ គីឡូក្រាម។

សមត្ថកិច្ចមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣២ មុខរបរមិនពិត ប្រាកដ និង មានទីលំនៅ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនត្រូវចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ« រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន» តាមបញ្ញតិ្តនៃមាត្រា ៤០ នៃ ច្បាប់ស្តីការ គ្រប់គ្រងគ្រឿងញៀន។ និង ប្រឈមការការជាប់ទោស រហូតដល់មួយជីវិតប្រសិនតុលាការ រកឃើញពីពិរុទ្ធភាព។

ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣០ នាទី ដោយ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅចំណុចមុខហាងជំនោរកង្រី ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង និងនៅចំណុចក្រុមហ៊ុនកាពីតូល ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ចាប់យកវត្ថុតាង រួមាន ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១គ.ក្រ ៦៦០.២៨ក្រាម ( ជិត ២ គក) )និងទូរស័ព្ទ ១គ្រឿង៕
រក្សាសិទ្ធិដោយ ចន្ទាភា

×