Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្វែងរកកុមារអាយុ ២២ខែ ដែលបានបាត់ខ្លួន ត្រូវបានបញ្ចប់ដោយក្តីសង្វេគ

កណ្តាល ៖ អង្គភាពអ្នកការពារកុមារ (CPU) នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២១នេះ បានចេញរបាយការណ៍មួយថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលព័ត៌មានថាសាកសពកុមារម្នាក់ត្រូវបានរកឃើញ។ ពេលដែលទៅដល់ យើងបានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារនេះ។

អង្គភាពអ្នកការពារកុមារ បានបន្តថា យើងបានកំណត់ថាសាកសពនេះ គឺជាសពរបស់កុមារអាយុ២២ខែម្នាក់ ដែលបានបាត់ខ្លួនកាលពី១០ថ្ងៃមុនគេរកឃើញ។ សាកសពត្រូវបានរកឃើញនៅទីតាំងមួយ ដែលនៅក្នុងព្រៃជ្រៅ។ ការស៊ើបអង្កេតបន្ថែម បានបង្ហាញថា កុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កឲ្យវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីផ្ទះ។

សាច់ញាតិ និងអ្នកជិតខាងបានព្យាយាម ស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។ ការស្លាប់ដ៏គួរឲ្យសោកស្តាយនេះ គឺកើតឡើងដោយសកម្មភាពបន្តបន្ទាប់មួយចំនួន។ នេះគឺជាការរំលឹកមួយ ដែលបង្ហាញពីភាពងាយស្រួល ដែលកុមារតូចៗ អាចនឹងវង្វេងទិសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ។ យើងសូមផ្តល់ការសោកស្តាយ ចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×