Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាបខុនដូមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី បាន១០៤នាក់

ភ្នំពេញ ÷ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆ្មក់បង្រ្កាបខុនដូមួយកន្លែង ពុំទាន់បញ្ជាក់ថា ជាករណីអ្វីនៅឡើយ ហើយនៅក្នុងនោះ បានឃាត់ខ្លួនមនុស្សចំនួន១០៤នាក់ (ស្រី២១នាក់)។

ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង២០នាទី ថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២១ ចំណុចផ្ទះលេខ៩៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបខុនដូមួយកន្លែង ចំណុចផ្ទះលេខ៩៧ ផ្លូវលេខ៥០៨នេះដែរ នៅសមត្ថកិច្ចនៅពុំទាន់បញ្ជាក់ថា ជាករណីបង្រ្កាបអ្វីនៅឡើយនោះទេ តែដោយដាក់ការសង្ស័យ។

បន្ទាប់ពីការចុះបង្រ្កាប និងឃាត់ខ្លួនបានមនុស្សប្រុសស្រីទាំងនោះ រួចឲ្យឡើង លើរថយន្តក្រុងបញ្ជូនទៅខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងចាត់ការបន្តទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សាមេត

×