Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កេីតប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំ សម្រាប់គាំទ្រសកម្មភាពធុរកិច្ច តាមគន្លងប្រក្រតីភាពថ្មី

spot_img

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Sonali Dayaratne មន្រ្តីទទួលបន្ទុក UNDP ប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ដំណើរការសម្ព័ន្ធឌីជីថលរឹងមាំ ដើម្បីជំរុញការបន្តសកម្មភាពធុរកិច្ច ដោយប្រេីបច្ចេកវិទ្យាឌីជីថល ជាជំនួយសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME)។

កម្មវិធីសម្ព័ន្ធឌីជីថលរឹងមាំនេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទីភ្នាក់ងាអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) និង UNDP Cambodia ជាមួយសមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និបន្តសកម្មភាពអាជីវកម្មតាមអនឡាញ ក្នុងបរិយាបទដែលមានការរាតត្បាតជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញការឆ្ពោះទៅកាន់អនាគតឌីជីថល ប្រកបដោយបរិយាបន្ននៅកម្ពុជា។

ស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា អាជីវកម្មខ្នាតតូច ជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាការសំខាន់ដល់អាជីវកម្មដែលងាយរងគ្រោះបំផុត ពីផលប៉ះពាល់សេដ្ឋកិច្ច ពីជំងឺកូវីដ-១៩ ។

ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនេះ អូស្រ្តាលី និង UNDP Cambodia បានគាំទ្រដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME) ផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេ ទៅធ្វើតាមអនឡានបានយ៉ាងឆាប់រហ័ស ដូច្នេះពួកគេអាចបន្តដំណើរការអាជីវកម្ម ក្នុងបរិយាបទដែលមានការរឹតត្បិតដោយសារការរាតត្បាតជំងឺនេះ។

នៅសប្តាហ៍នេះ ឯកអគ្គរដ្ឋទូត Kang រួមជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកស្រី Sonali Dayaratne មន្រ្តីទទួលបន្ទុក នៅ UNDP បានបើកដំណើរការ សម្ព័ន្ធឌីជីថលរឹងមាំ ដើម្បីបន្តសកម្មភាពឌីជីថល សម្រាប់ សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME) ។ គំនិតផ្តួចផ្តើមនេះ ដឹកនាំដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយសមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថល នៅកម្ពុជា ដែលនឹងធ្វើការឆ្ពោះទៅរកអនាគតឌីជីថល ប្រកបដោយបរិយាបន្ននៅកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×