Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដស្លាប់ ៦៥នាក់

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៧០នាក់ ជាពលករមកពីប្រទេសថៃ ២៨នាក់ ករណីព្យាបាល ជាសះស្បើយចំនួន ១៥៤នាក់ និងករណីស្លាប់ ២នាក់ ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥.២០៥នាក់ បានព្យាបាលជាសះស្បើយ ៤.១៨៩នាក់ ករណីស្លាប់ ៦៥នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានា ក្នុងខេត្តបាត់ដំបង ៩៥១នាក់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×