Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករជាច្រើននាក់ ផ្ទុះការតវ៉ាជាមួយក្រុមអ្នកមេការផ្សារ នៅរង្វង់មូលកួរស្រូវ

ភ្នំពេញ ÷ អាជីវករជាច្រើនបានប្រមូលផ្តុំគ្នាផ្ទុះការតវ៉ា នៅស្នាក់ការផ្សារកួរស្រូវ នៅភូមិកណ្តាលសង្កាត់រលួស ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខណៈក្រុមមេការផ្សារបណ្តោះអាសន្នរង្វង់កួរស្រូវ មិនគោរពកិច្ចសន្យា តាមសំណូមពរអាជីវករ ស្នើសុំ២ចំណុច ទី១ សូមឲ្យអាជីវករដែលលក់ដូរ នៅជាប់នឹងចិញ្ចើមផ្លូវជាតិលេខ២ ឲ្យចូលមកលក់នៅខាងក្នុងផ្សារ ដែលមានតូបដូចពួកគាត់។ ទី២ សូមឲ្យពន្លឿននៃការស្ថាបនាផ្លូវបេតុង ក្នុងផ្សារ ដើម្បីងាយស្រួលឲ្យពួកគាត់ បានលក់ដូរ ដើម្បីយកលុយបង់ថ្លៃតូបជូនម្ចាស់ដីផង។

តាមការរៀបរាប់ពីម្ចាស់ផ្សារបានឲ្យអង្គភាព CEN ឲ្យដឹងថា ពួកគាត់ពីមុនជាអាជីវករលក់ដូរនៅផ្សារបន្លែផ្សារដើមគរ ខណៈសាលារាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់នៅផ្សារដើមគរ ដោយសារតែផ្ទុះការឆ្លងសហគមន៍២០កុម្ភៈ ហើយពួកគាត់បានរើចល័តមកលក់ នៅតាមចិញ្ចើមផ្លូវនៅម្តុំរង្វង់មូលកួរស្រូវ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពួកគាត់ភ័យខ្លាចហានិភ័យ គ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុណាមួយ ខណៈដែលពួកគាត់លក់លើចិញ្ចើមថ្នល់ ទើបពួកគាត់សម្រេចជួលដីសង់តូបខ្លួនឯង ដោយមានកិច្ចសន្យាជាមួយ នឹងមេការទទួលខុសត្រូវផ្សារ រយ:ពេល៦ខែម្តង ដោយក្នុង១តូបត្រូវបង់ចំនួន១០០ដុល្លារឲ្យម្ចាស់ដី ស្របពេលដែលពួកគាត់កំពុងលក់បណ្តើរៗ បែរជាខាងមេការបញ្ជាឲ្យគ្រឿងចក្រ មកឈូសឆាយកាយគាស់ដាក់លូ ធ្វើឲ្យពួកគាត់លក់ដូរ មិនបានទើបសុំឲ្យខាងមេការ ចុះថ្លៃតូបត្រឹមតែ៥០ដុល្លារ ទម្រាំរៀបចំតូប និងផ្លូវរួចរាល់ ពួកគាត់និងបង់ថ្លៃតូបតាមតម្លៃដើមវិញ។

ចំពោះសូមណូមពររបស់អាជីវករទាំង២ចំណុច ខាងមេការទទួលខុសត្រូវផ្សារ បានទទួលយកនិងជូនដំណឹង ដល់ម្ចាស់ដី ដើម្បីដោះស្រាយជូនអាជីវករ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម

×