Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន៤នាក់ បាននាំឆ្កែចូលក្នុងតំបន់ស្នូល ខណៈពេលជនសង្ស័យឃើញក្រុមការងារមុនក៏រត់ចូលព្រៃ និងបានបោះចោលសម្ភារៈនិងសត្វព្រៃ

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច បានចុះយាមល្បាត និងបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅត្រង់ចំណុចផ្លូវបំបែកត្រពាំងឈូក ក្នុងតំបន់ស្នូលនិយាមកា៧២០៥១៦,១៤១៤៦៨៩ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យចំនួន៤នាក់ មិនបានស្គាល់អត្តសញ្ញណ បាននាំឆ្កែចូលក្នុងតំបន់ស្នូល ខណៈពេលជនសង្ស័យឃើញក្រុមការងារមុនក៏រត់ចូលព្រៃ និងបានបោះចោលសម្ភារៈមួយចំនួន ក្រុមការងារបានធ្វើការឆែឆេរ និងរុករកជុំវិញក៏បានឃើញមងសំណាញ់ ទាក់សត្វសំពោចមួយដៃ ប្រវែង៦០ម៉ែត្រ និងសត្វអន្សោងកន្ទុយវែងមួយក្បាល។

វត្ថុតាងបានយកមករក្សាទុកនៅ ស្នាក់ដេអេអូរច្បារ ចំណែកសត្វអន្សោងរស់ ក្រុមការងារបានធ្វើការដោះលែង ចូលព្រៃធម្មជាតិវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×